ក្រុមហ៊ុន​សឹង្ហ​បុរី​មួយ​បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ី

0

ដោយ វុត្ថា

សឹង្ហ​បុរីៈ ក្រុមហ៊ុន​ CapitaLand របស់​ប្រទេស​សឹង្ហ​បូរី បាន​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំជាងគេ​នៅ​តំបន់​អាស៊ី ក្នុង​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ បានបញ្ចប់​ចុះ​កិច្ចព្រមព្រៀង​ទិញ យក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Temasek ក្នុងតម្លៃ១១ពាន់​លាន​ដុល្លារ (លុយ​សិង្ហ​បុរី)។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CapitaLand បានឱ្យដឹង​កន្លងមក​នេះ​ថា​ក្រុមហ៊ុន​នឹងមាន​ទ្រព្យ​សរុប​ចំនួន ១១៦ពាន់​លាន​ដុល្លារ​សឹង្ហ​បុរី នៅពេលដែល​កិច្ចព្រមព្រៀង​ទិញយក​ក្រុមហ៊ុន Ascendas-Singbridge (ASB)បន្ថែមទៀត។ គិត​មកទល់ពេលនេះ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​នេះ មាន​អចលនទ្រព្យ​ពាសពេញ៣០ប្រទេស​ដែលមាន​លក្ខណៈ​ចម្រុះ។

បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ CapitaLand  មាន​ក្រុមហ៊ុន​ភស្ដុភារ​ភ័ស្តុភារ ឧទ្យាន​ឧស្សាហកម្ម  អគារ​ពាណិជ្ជកម្ម លក់រាយ និង​អចលនទ្រព្យ​លំនៅដ្ឋាន​នៅ​ទូទាំង​អាស៊ី ដូចជា​នៅ​ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និង​ចិន​ជាដើម។

ក្រុមហ៊ុន​រំពឹងថា​នៅពេល​បញ្ចប់​កិច្ចព្រមព្រៀង​នានា ក្រុមហ៊ុន​នឹងមាន​ទ្រព្យសម្បត្តិ​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន រហូតដល់​ចំនួន១០០ពាន់​លាន​ដុល្លារ​សិង្ហ​បុរី នៅ​ឆ្នាំ ២០២០ខាងមុខ។ ទំហំ​នេះ​ពិតជា​ធំធេង ព្រោះ​មិន​ត្រឹមតែ​ក្រុមហ៊ុន​CapitaLand ក្លាយជា​ក្រុមហ៊ុន​អចល​ទ្រព្យ​ធំជាងគេ​នៅ​អាស៊ី​ប៉ុណ្ណោះ​ទេ វា​នឹង​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង១០នៅលើ​ពិភពលោក។

លោក Lee Chee Koon ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Capital Land បានឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​នឹង​ពង្រឹង​វត្តមាន​ក្រុមហ៊ុន CapitaLand នៅក្នុង​ទីផ្សារ​អចលនទ្រព្យសំខាន់ៗ នៅ​ប្រទេស​សឹង្ហ​បូរី ចិន ឥណ្ឌា អាមេរិក និង​អឺរ៉ុប។

លោក​បន្ថែមថា “កិច្ចព្រមព្រៀង​នេះ នឹងមិន​ត្រឹមតែ​ផ្តល់​តម្លៃ​ដល់​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន CapitaLand ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ប្រាក់ចំណូល​បាន​ច្រើន​ទៀតផង​ដែរ។

លោក​បាន​បន្តទៀតថា “អាជីវកម្ម​គ្រប់គ្រង​មូលនិធិ​របស់​យើង នឹង​ត្រូវបាន​ពង្រឹង​តាមរយៈ​ទម្រង់ផ្សេង។ ខ្ញុំ​ជឿជាក់ថា នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុម​នេះ​បង្កើត​ក្រុមហ៊ុនចម្រុះ និង​ធំ​មួយ ដែល​អាច​ផ្តល់​ប្រាក់ចំណេញ ប្រកបដោយ​និរន្តរភាព​លើសពី​ថ្លៃ​ដើមទុន​របស់​យើង​ក្នុង​រយៈពេល​វែង”។

ក្រុមហ៊ុន​ Capitalland នឹង​បើក​ផ្សារ​ទំនើប​ធំ​មួយ​នៅក្នុង​គម្រោង​ The PeAk ដែលមាន​ទីតាំង​ក្បែរ​កោះ​ពេជ្រ ដែលជា​សង្កាត់​ពាណិជ្ជក​ម្ម​ដ៏​រស​រវើក​មួយនា​ក្រុងភ្នំពេញ​នាពេល​ខាងមុខនេះ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here