គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន Furi Corporation
ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Furi Corporation ជាក្រុមនហ៊ុនអចលនទ្រព្យដ៏ធំមួយក្នុងស្រុកមួយដែលធ្វើការវិនិយោគ និងអភិវឌ្ឍទៅលើគម្រោងធំៗជាច្រើន ដូចជាការអភិវឌ្ឍគម្រោងខុនដូ ក៏ដូចជាការបង្កើតផ្សារទំនើបដ៏ធំប្រចាំក្នុងក្រុងព្រះសីហនុដំបូងគេបង្អស់ ព្រមទាំងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបលំហែកាយជាច្រើនកន្លែងទៀត។

-->
ជាមួយនឹងសមិទ្ធផលដ៏ជោគជ័យ នៃការវិនិយោគជាច្រើនគម្រោងក្រោមការគាំទ្រពីសំណាក់បណ្តាអតិថិជន ជាពិសេសក្រុមហ៊ុន និងភ្នាក់ងារជាដៃគូជាច្រើននោះ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះនៅភោជនីយដ្ឋាន TOPAZ ក្រុមហ៊ុន Furi Corporation បានរៀបចំកម្មវិធីជួបជុំ និងទទួលទានអាហារសាមគ្គីជាមួយបណ្តាក្រុមហ៊ុន ភ្នាក់ងារ ក៏ដូចជាអតិថិជនដែលភ្ញៀវកិត្តិយសសរុបជាង១០០នាក់។
នៅក្នុងឱកាសនោះ គណៈគ្រប់គ្រងក្រុមហ៊ុន Furi Corporation បានឡើងថ្លែងបង្ហាញពីភាពរីករាយ ដែលទទួលបានកិច្ចសហការជាដៃគូយ៉ាងជិតស្និទ្ធ ពីសំណាក់ក្រុមហ៊ុន និងភ្នាក់ងារទាំងអស់ ដែលតែងតែគាំទ្រគ្រប់គម្រោងទាំងអស់ ដែលបង្កើតឡើងដោយ Furi Corporation ។ ឆ្លៀតនៅក្នុងឱកាសនោះ Furi Corporation ក៏បានបង្ហើបប្រាប់ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បែបកម្សាន្តលំដាប់ស្ដងដារលើកដំបូងនៅកម្ពុជា១ទៀត ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្ររាមចំនួនមួយគម្រោងទៀត ដែលមានឈ្មោះថា CRYSTAL Ville Ream Beach ។

ជាមួយនឹងការបង្ហើបប្រាប់ពីគម្រោងអភិវឌ្ឍន៍ ដែលមានទុនជាច្រើនរយលានដុល្លារមួយនេះ មានបណ្តាក្រុមហ៊ុន និងភ្នាក់ងារជាដៃគូជាច្រើនបានចាប់អារម្មណ៍ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការបង្ហាញពីភាពជឿជាក់ថា គម្រោងថ្មីមួយនេះនឹងទទួលបានការគាំទ្រច្រើន និងជោគជ័យជាក់ជាមិនខាន៕

អានបន្ត៖ ផ្សារទំនើប Furi Times Square ប្រកាសផ្តល់ឱកាសការងារជាច្រើនរយកន្លែង និងត្រៀមដំណើរការនៅដំណាច់ឆ្នាំនេះ