ដោយ វុត្ថា
ប្រទេសចិនៈ តម្លៃលំនៅឋាននៅក្នុងទីក្រុងសំខាន់ៗចំនួន៧០ របស់ប្រទេសចិន នៅតែមានស្ថេរភាពល្អ ជាមួយនឹងការកើនឡើងបន្តិចបន្តួចនៅក្នុខែកក្កដាកន្លងមកនេះ។

ដោយ វុត្ថា
ប្រទេសចិនៈ តម្លៃលំនៅឋាននៅក្នុងទីក្រុងសំខាន់ៗចំនួន៧០ របស់ប្រទេសចិន នៅតែមានស្ថេរភាពល្អ ជាមួយនឹងការកើនឡើងបន្តិចបន្តួចនៅក្នុខែកក្កដាកន្លងមកនេះ។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ចេញផ្សាយនូវរបាយការណ៍ជាផ្លូវការកាលពីសប្តាហ៍មុននេះបានបង្ហាញថា តម្លៃលំនៅឋានថ្មីនៅក្នុងទីក្រុងចំនួន៤គឺទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុង Shenzhen និងទីក្រុងក្វាងចូវបានកើនឡើង០,៣ ភាគរយក្នុងខែកក្កដា បើប្រៀបធៀបទៅនឹងខែមិថុនាមានកំណើន ០,២ ភាគរយ។
របាយការណ៍នេះបនន្តថា តម្លៃលំនៅឋានទី២ (second home) នៅក្នុងទីក្រុងធំៗ បានកើនឡើង០,៣ភាគរយក្នុងខែកក្កដា ខណៈដែលតម្លៃនៅទីក្រុងដទៃទៀតបានកើនឡើង០,៤ ភាគរយពោលគឺកើនឡើង ០,១ ភាគរយធៀបនឹងខែមុន។ តម្លៃលំនៅឋាននៅក្នុងទីក្រុងលំដាប់ទី៣ បានកើនឡើង០,៧ភាគរយ ពីមួយខែទៅមួយបើប្រៀបធៀបនឹងខែមុន។
លោក Liu Jianwei អ្នករៀបចំស្ថិតិនៃការិយាល័យស្ថិតិជាតិចិនបានឱ្យដឹងថា ជារៀងរាល់ឆ្នាំទាំងតម្លៃលំនៅឋានថ្មី និងលំនៅឋានទី២ បានចុះបញ្ជីនៅក្នុងទីក្រុងបានកើនឡើងភាគច្រើន ប៉ុន្តែក្នុងល្បឿនយឺត ដោយទីក្រុងធំ២ និងទីក្រុងដទៃទៀតមានកំណើនខ្លាំងជាងទីក្រុងធំៗ ដូចជា ទីក្រុងប៉េកាំង និងស៊ាងហៃជាដើម។ តម្លៃលំនៅឋានថ្មីនៅទីក្រុងលំដាប់ទី១ដូចជាទីក្រុងប៉េកាំង សៀងហៃជាដើមបានកើនឡើង៤,៣ ភាគរយក្នុងខែកក្កដា ខណៈដែលលំនៅឋាននៅទីក្រុងផ្សេងៗទៀត ក្រៅពីទីកក្រុងធំៗបានកើនឡើង ១០,៧ ភាគរយ និង ១០,២ ភាគរយ។
លោក Zhang Dawei អ្នកវិភាគអចលនទ្រព្យប្រចាំក្រុមហ៊ុន Centaline Property បានឱ្យដឹងដែរថា តម្លៃលំនៅឋានថ្មី បានជះឥទ្ធិពលខ្លាំងទៅលើបទប្បញ្ញត្តិ អចលនទ្រព្យ ជាពិសេសគោលនយោបាយកំណត់តម្លៃ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងនៅក្នុងទីក្រុងមានកំណើនលឿនជាងមុន។

រដ្ឋាភិបាលចិនបានបញ្ញាត្តិថា “លំនៅដ្ឋានសម្រាប់ការរស់នៅមិនមែន សម្រាប់ធ្វើអាជីវកម្មនោះទេ” និង អនុវត្តយន្តការយូរអង្វែង ដើម្បីរក្សាការអភិវឌ្ឍទីផ្សារអចលនទ្រព្យឱ្យបានល្អ៕