ដោយ Donald Lee
ភំពេញៈ រដ្ឋាភិបាលចិនបានបង្ហាញផែនការ ដើម្បីអភិវឌ្ឍទីក្រុងសិនជិន ដែលជាទីក្រុងរីកដុះដាលនៅខេត្ត ក្វាងទុង និងបានចាត់ទុក “Silicon Valley of China” ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុសកល ដែលនឹងរួមបញ្ចូលនិងជំនួសហុងកុងនាពេលអនាគត។

-->
ក្រុមប្រឹក្សារដ្ឋចិនបានចេញសេចក្តីណែនាំ ១៩ចំណុច របស់ទីក្រុងសិនជិនកាលពីថ្ងៃអាទិត្យ ដែលមានចំណងជើងថា “គោលការណ៍ណែនាំស្តីពី ការគាំទ្រដល់ទីក្រុងសិនជិន “ក្នុងការកសាងតំបន់បាតុកម្មសាកល្បងនៃសង្គមនិយម ” ជាមួយនឹងចរិតចិន។ នេះបើយោងតាមកាសែត People Daily។
ផែនការនេះនឹងផ្តោតសំខាន់លើការអភិវឌ្ឍតំបន់ក្វាងទុង ហុងកុង និងម៉ាកាវ។ ដូចដែលឈ្មោះបានបង្ហាញថា ចិនមានផែនការបញ្ចូលខេត្តក្វាងទុង ជាមួយនឹងទីក្រុងហុងកុង និងម៉ាកាវ។
របាយការណ៍របស់រដ្ឋាភិបាលចិនបានឲ្យដឹងថា “ផ្ទះរបស់ប្រជាជនចំនួន ៧១,១៦លាននាក់តំបន់ Greater Bay និងមានផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ១,៦ទ្រីលានដុល្លារនៅក្នុងឆ្នាំ២០១៨ ដែលជាចំនួនខ្ពស់លំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីតំបន់ឆ្នេរសមុទ្រតូក្យូ និងតំបន់ទីក្រុងញូវយ៉ក។
ការចេញផ្សាយផែនការយុទ្ធសាស្ត្រតំបន់ The Greater Bay គឺកើតឡើង នៅពេលដែលទីក្រុងហុងកុង ត្រូវបានជាប់គាំងការតវ៉ាជាង១១ សប្តាហ៍ដែលថ្មីៗនេះដែលបានឈានដល់អំពើហឹង្សាទាំងស្រុង និងការបិទអាកាសយានដ្ឋានអន្តរជាតិហុងកុង ដែលជាមណ្ឌលដឹកជញ្ជូនដ៏មមាញឹកបំផុតមួយនៅលើពិភពលោក។
លោក Tian Feilong អ្នកជំនាញកិច្ចការហុងកុងនៅសាកលវិទ្យាល័យ Beihang ក្នុងទីក្រុងប៉េកាំងបាននិយាយថា “ហុងកុងមិនសមនឹងទទួលតួនាទីសំខាន់ សម្រាប់យុទ្ធសាស្ត្រតំបន់ Greater Bay ហើយតុលាការនឹងនៅទីក្រុងដីគោក។
ទីក្រុងសិនជិន បានផ្លាស់ប្តូរពីភូមិនេសាទជនបទមួយ ទៅជាទីក្រុងផលិតកម្ម និងបច្ចេកវិទ្យាដ៏ធំមួយ ហើយត្រូវបានគេស្គាល់ថាជា «តំបន់ Silicon Valley» របស់ចិន ដោយសារតែការចាប់ផ្តើមបច្ចេកវិទ្យាទំនើប ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមានទីស្នាក់ការធំនៅក្នុងទីក្រុងនេះ មានដូចជា ក្រុមហ៊ុន Tencent Holdings Limited និងក្រមហ៊ុន Huawei Technologies។
របាយការណ៍របស់រដ្ឋាភិបាល ដែលបានចេញផ្សាយនៅកាសែត People’s Daily បានឲ្យដឹងថា “ទីក្រុងសិនជិន នឹងធ្វើជាគំរូមួយសម្រាប់ប្រជាជននៅហុងកុង និងទីក្រុងក្នុងតំបន់ផ្សេងទៀតស្តីពី វិធីធ្វើសមាហរណកម្មគោលនយោបាយ និងយន្តការក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងដើម្បីអភិវឌ្ឍប្រទេសជាតិ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា “ហុងកុងនឹងទទួលបានអត្ថប្រយោជន៍នៅពេលទីក្រុងសិនជិនរីកលូតលាស់ ទៅជាទីក្រុងឈានមុខគេលើពិភពលោក ព្រោះអ្នកជំនាញនានានៅទីក្រុងសិនជិន ក៏អាចធ្វើអាជីវកម្មនៅហុងកុងផងដែរ”៕
អានបន្ត៖ ទីផ្សារសាកលបន្តធ្លាក់ចុះ ខណៈចិនហ៊ានឲ្យអាមេរិកអនុវត្តពន្ធគយ