ប្រធាន​សមាគម​ CVEA​ ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​អចលនទ្រព្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ស្រប​ទៅតាម​គម្រោង​នៃ​មហាសន្និបាត​ និង​ពិព័រណ៍​បណ្តាញ​អចលនទ្រព្យ​អស៊ាន​ (ARENA​) ដែល​រៀបចំឡើង​ដោយ​ប្រទេស​មីយ៉ាន់ម៉ា​ ក្នុង​ទី​ក្រុ​ងរ៉ងហ្គូ​នក្នុ​ងនាម​ជា​ម្ចាស់ផ្ទះ​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចំនួន៣២នាក់​ដើម្បី​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​មួយ​នេះ​។

មានប្រសាសន៍​មុន​ពេល​ឡើង​យន្តហោះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩ព្រឹកមិញ​នេះ​ ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលន​វត្ថុ​មក​ម្ពុ​ជា ​(CVEA​) លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ តាមរយៈ​មហា​ព្រឹត្តិ​ការណ៍​មួយ​នេះ​ គ្រប់​បណ្តា​អ្នក​ដែល​ចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗស្ដីពី​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ ជាពិសេស​ បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ដើម្បី​ស្វែងយល់​ពី​ឱកាស​នៃ​ការ​ចាប់ដៃ​សហការ​ជា​ដៃគូ​ជាមួយគ្នា​នៅក្នុង​វិស័យ​មួយ​នេះ​។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បន្ត​ទៀត​ថា​ រយៈពេល៣ថ្ងៃ​“កម្មវិធី​មួយ​នេះ​នឹង​ត្រូវ​ធ្វើឡើង​រយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី២២​-២៤​ ខែសីហា​ ឆ្នាំ២០១៩​ ប៉ុន្តែ​ដោយសារតែ​ខ្ញុំ​ជា​ប្រធាន​សមាគម​ និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ កម្មវិធី​តម្រូវ​ឱ្យទៅ​មុនគេ​ចំនួន១ថ្ងៃ​ដើម្បី​ប្រជុំ​ពី​កិច្ចការ​មួយចំនួន​របស់​សមាគម​ ARENA​” ។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ឱកាស​នៃ​ការចូលរួម​នៅក្នុង​កម្មវិធី​នេះ​ ខ្ញុំ​បាន​ត្រៀម​រួចជាស្រេច​ក្នុង​ការ​នាំ​យក​នូវ​ចំណុច​សំ​ខាន់​ៗពី​ឱកាស​នៃ​ការ​វិនិយោគ​លើ​វិស័យ​អលន​ទ្រព្យ​នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​ឆាក​អន្តរជាតិ​ ក្រោម​ការចូលរួម​ពី​បណ្តា​សមាជិក​របស់​ ARENA​ ប្រមាណ៧០០នាក់​”។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​បាន​នាំ​យក​ចំណុច​សំខាន់​ ៣ យ៉ាង​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅ​ចែករំលែក​នៅក្នុង​ពិធី​ទាំងមូល​”។ ចំណុច​ទាំង​ ៣ ដែល​ប្រធាន​សមាគម​ CVEA​ នាំ​យក​ទៅ​បង្ហាញ​បណ្តា​ប្រទេស​នានា​ដែល​បាន​ចូ​កល​រួម​ ដោយ​ទី១​ និយាយ​អំពី​ការ​អភិវឌ្ឍ​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ ទី២​ តើ​វិស័យ​បច្ចេកវិទ្យា​អាច​ចូលរួម​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​យ៉ាងដូចម្ដេច​ ​ហើយ​ទី៣​ និយាយ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​សាកលលោក​គេ​បានដឹង​ច្បាស់​ពី​ការ​ទទួល​បាន​ឱកាស​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​។

សមាជិក​ ARENA​ មាន​សមាជិក​ប្រមាណ​ ២០០០០​ នាក់​ ដែល​នៅតែ​ប្រទេស​ឡាវ​ និង​ប្រ៊ុយណេ​ មិនទាន់​សម្រេចចិត្ត​ចូលរួម​ជាមួយ​ ARENA​ នៅឡើយ​ទេ​។ ARENA​ ជា​ក្រុម​ប្រចាំ​តំបន់​ដែល​ត្រូវ​បាន​ឧទ្ទិស​ដល់​ការ​ជួយ​សមាជិក​របស់​ខ្លួន​នៅក្នុង​ផ្នែក​ច្បាប់​ និង​ការ​កែ​លម្អ​ទីផ្សារ​ការ​បណ្តុះបណ្តាល​ និង​កិច្ច​សហប្រតិបត្តិ​ការ​នានា​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here