ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីដំណើរការសាងសង់យ៉ាងសកម្ម អស់រយៈពេលជាង៣ឆ្នាំខុនដូ AXIS Residences ដែលជាខុនដូដ៏ទំនើប និងទាន់សម័យយ៉ាងប្រណីតភាព តាមបែប ស្តង់ដាប្រទេសសិង្ហបុរី លើកដំបូងគេបង្អស់នៅកម្ពុជា បានចាប់ផ្តើមបើកទ្វារស្វាគមន៍វត្តមានរបស់បណ្តាអតិថិជននានា ចូលរស់នៅប្រកបដោយផាសុកភាពខ្ពស់ ជាមួយនឹងតម្លៃសមរម្យជាទីបំផុត។

-->
អ្នកជំនាញនៅក្នុងវិស័យមួយនេះបានអះអាងថា ការសម្រេចចិត្តជ្រើសរើសរស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូ គឺជារឿងត្រឹមត្រូវបំផុតសម្រាប់មនុស្សសម័យថ្មី ដែលក្រៅពីបង្ហាញពីភាពស៊ីវិស័យ ថែមទាំងបានផ្តល់ក្ដីសុខ និងសុវត្ថិភាពដល់ខ្លួនឯង និងមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ។
ប្រធានផ្នែកលក់ប្រចាំនៅក្រុមហ៊ុនអចលនទ្រព្យ ស្លឹកឫទ្ធិ រៀលធី លោក ណុំ សុខរ៉ា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះថា ស្របពេលដែលនិន្នាការនៃការរស់នៅរបស់ប្រជាជនខ្មែរ បានចាប់ផ្តើមងាកមករកលំនៅដ្ឋានបែបសហសម័យ ពេលនេះសំណង់ខុនដូ AXIS Residences បណ្តោយផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់ហើយ និងកំពុងតែស្វាគមន៍វត្តមានអតិថិជនរបស់ខ្លួនចូលរស់នៅ ប្រកបដោយផាសុកភាពខ្ពស់ និងសុវត្ថិភាពជាទីបំផុត។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះខុនដូ AXIS Residences បានបើកយ៉ាងទូលាយសម្រាប់អតិថិជន ដែលចង់ចូលរស់នៅក្នុងសំណង់ខុនដូដ៏ទំនើបមួយនេះ”។ លោកបានបន្តទៀតថា “ក្រៅពីអតិថិជនដែលជាអ្នកទិញ សម្រាប់លំនៅដ្ឋានផ្ទាល់ខ្លួន និងក្រុមគ្រួសារនោះ សម្រាប់អតិថិជនដែលមិនទាន់មានលទ្ធភាពទិញ ក៏អាចចូលមករស់នៅក្នុងខុនដូលំដាប់ស្ដង់ដា របស់ប្រទេសសិង្ហបុរីមួយនេះបានដែរ ដោយការជួលជាប្រចាំខែ និងជាប្រចាំឆ្នាំ ជាមួយនឹងតម្លៃសមរម្យ។
លោកបានបន្តទៀតថា “ខុនដូ AXIS Residences បានផ្តល់ភាពងាយស្រួលជាច្រើនសម្រាប់អតិថិជនដែលស្នាក់នៅដោយការជួល ជាមួយនឹងល័ក្ខខ័ណ្ឌនៃការបង់ប្រាក់ប្រចាំខែនីមួយៗយ៉ាងសាមញ្ញជាទីបំផុត”។
លោកណុំ សុខរ៉ា បានបញ្ជាក់ពីភាពល្អប្រសើរ ដែលទទួលបានពីការរស់នៅក្នុងខុនដូថា “ការរស់នៅខុនដូ គឺជាបែបបទនៃការរស់នៅមួយ ដែលមានភាពស៊ីវិល័យ និងទាន់សម័យ ដោយសារខុនដូអាចមានអ្វីៗសព្វបែបយ៉ាង ដូចជា កន្លែងរស់នៅមួយដែលមានភាពសុខុដុមរមនា ទំនើប និងទាន់សម័យ មានផ្សារទំនើប មានកន្លែងហាត់ប្រាណ ស្ទីម សូណា អាងហែលទឹក សួនច្បារកម្សាន្ត មានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ជាដើម” ។
នៅក្នុងអគារខុនដូ AXIS Residences មានឧបករណ៍ប្រើប្រាស់ជាច្រើនដូចជា កន្លែងអង្គុយលេង កន្លែងសម្រាប់និទានរឿងឱ្យក្មេងស្តាប់ បន្ទប់សម្រាប់ក្មេងលេងនៅក្នុងអគារ បន្ទប់សម្រាប់ក្មេងលេងនៅខាងក្រៅអគារ បន្ទប់បម្រើឱ្យការប្រើប្រាស់ជាច្រើន បន្ទប់សម្រាប់លេងល្បែងកម្សាន្ត ទីធ្លាដែលមានទឹកសម្រាប់ក្មេងលេង អាងហែលទឹកសម្រាប់ក្មេង ផ្ទះតូចក្បែរអាងហែលទឹក។ ក្រៅពីនេះ នៅមានកន្លែងអង្គុយលេងជិតអាងហែលទឹក អាងមុជទឹកធម្មជាតិប្រវែង៥០ម៉ែត្រ អាងហែលទឹកប្រវែង៥០ម៉ែត្រ កន្លែងកម្សាន្ត និងអាំងសាច់ទទួលទានលក្ខណៈគ្រួសារ កន្លែងផ្លាស់សម្លៀកបំពាក់ កន្លែង ហាត់កីឡាទាំងក្នុង និងក្រៅអគារ កន្លែងគេងហាលថ្ងៃ ទីលានលេងកីឡាបាល់បោះ ទីលានកីឡាវាយតែននីស សួនច្បារទេសភាពដ៏ស្អាត រួមជាមួយនឹងទីធ្លាចំណតរថយន្តធំទូលាយរហូតដល់៦ជាន់ថែមទៀតផង។
សំណង់ខុនដូ AXIS Residences ដែលមានរចនាបទបែបទីក្រុងសិង្ហបុរី ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព និងកម្រិតសោភ័ណភាពបៃតង មាន៨អគារ ស្មើនឹងជាង៥៦០យូនីត ដែលមានទីតាំងស្ថិតនៅ បណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្ននេះបានបញ្ចប់ការសាងសង់រួចរាល់ហើយ។
សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩២ ២១ ៦៦ ៥៥៕










