ជប៉ុន​គ្រោង​សាងសង់​អគារ​កប់​ពពក​ថ្មី​ក្នុង​តម្លៃ​ ៧៥០០លាន​ដុល្លារ​អាមេរិក​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Mori​ Building​ Co​,.Ltd​ បាន​ប្រកាស​ចំណាយ​ថវិកា​ប្រមាណ​ ៧,៥ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក​ ដើម្បី​បង្កើត​ទីក្រុង​មួយ​នៅក្នុង​ទីក្រុង​ទី​តូក្យូ​ ដែល​មាន​អ្វី​ៗគ្រប់យ៉ាង​ចាប់ពី​ការិយាល័យ​ សណ្ឋាគារ​ប្រណីត​សាលារៀន​ និង​សួន​បន្លែ​ជាដើម​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ជប៉ុន​ “Hills​” បានឱ្យ​ដឹង​នៅ​ថ្ងៃទី២២​ សីហា​ឆ្នាំ​ ២០១៩​ នេះ​ ថា​ ​គម្រោង​នេះ​នឹង​ត្រូវ​សាងសង់​នៅក្នុង​ចុងខែ​នេះ​ លើ​គម្រោង​អភិវឌ្ឍន៍​ចាស់​ Toranomon​-Azabudai​ នៅ​ជិត​ស្រុក​Roppongi​ ដោយ​ចំណាយ​ថវិកា​ប្រមាណ៥៨០​ ពាន់​លាន​យ៉េន​ ស្មើ៧​,៥ ពាន់​លាន​ដុល្លារ​ ​ហើយនឹង​បញ្ចប់​នៅ​ខែមីនា​ឆ្នាំ២០២៣​។

គម្រោង​ដែល​មិនទាន់​ត្រូវ​បាន​គេដាក់​ឈ្មោះ​ជា​ផ្លូវការ​នេះ​ នឹង​រួមបញ្ចូល​នៅ​អគារ​ចំនួន៣​ ដែល​អាច​ទទួល​បុគ្គលិក​ការិយាល័យ​ប្រហែល២០.០០០នាក់​ និង​អ្នក​ស្នាក់នៅ​ ៣.៥០០នាក់​។ អគា​មួយ​ក្នុងចំណោម​នេះ​ នឹង​មាន​កំពស់៦៤ជាន់​ ស្មើនឹង៣៣០ម៉ែត្រ​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ​ នឹង​រៀបចំ​ឱ្យ​មាន​សាលា​អង់គ្លេស​នៅ​ទីក្រុង​តូក្យូ​ ដែល​អាច​ទទួល​និស្សិត​បាន​ប្រមាណ៧០០នាក់​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​មក​ពី​ភព​លោក​ និង​កម្មករ​នៅ​ក្រៅប្រទេស​។ ជាមួយគ្នា​នេះ​ នឹង​មាន​សណ្ឋាគារ​ទំនើប​ ផ្សារ​ចំណីអាហារ​ដ៏​ធំ​ សារមន្ទីរ​ និង​វិចិត្រសាល​ និង​កន្លែង​វេជ្ជសាស្ត្រ​ដើម្បី​លើកកម្ពស់​សុខភាព​ផង​ដែរ​។

គម្រោង​នេះ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ របស់​អ្នក​អភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​តូក្យូ​ហួសពី​ព្រឹត្តិ​ការណ៍​អូឡាំពិក​ឆ្នាំ២០២០​។

ទិន្នន័យ​ពី​វិទ្យាស្ថាន​អចលនទ្រព្យ​ជប៉ុន​បាន​បង្ហាញថា​ តម្លៃ​ដីធ្លី​ជាមធ្យម​នៅក្នុង​តំបន់​ទីក្រុង​ មានតម្លៃ​ខ្ពស់​បំផុត​ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ២០០៨​ ដោយសារ​សេដ្ឋកិច្ច​បាន​ងើបឡើង​វិញ​ ហើយ​គម្រោង​សាងសង់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីក្រុង​តូក្យូ​នៅ​ឆ្នាំ២០២០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here