ដោយ វល័ក្ខ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែសីហានេះ បានអនុញ្ញាតឱ្យប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ចូលជួបសម្ដែងការគួរសមនៅទីស្តីការក្រសួង។

-->
នៅក្នុងជុំជួបនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្ដល់ការសំណេះសំណាល និងលើកទឹកដល់ក្រុមប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឱ្យធ្វើជាយុវជនគំរូសម្រាប់ប្រទេសកម្ពុជា ព្រោះក្មួយៗទាំងអស់ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញកិត្យនុភាពកម្ពុជាលើឆាតអន្តរជាតិ៕




