ដោយ ម៉ាណេត
ភ្នំពេញៈ គេហទំព័រ Propertyarea.asia សូមលើកយកពាក្យសំខាន់ចំនួនពីរទៀតមកពន្យល់ ដើម្បីមិត្តអ្នកអានបានសិក្សាស្វែងយល់។
មូលនិធិវិនិយោគរួមតាមកិច្ចសន្យា (Contractual corporate investment fund) មានន័យថា មូលនិធិវិនិយោគបើកមិនមែនសាជីវកម្ម ដែលត្រូវបានបង្កើតឡើងដោយលិខិតប្រគល់អាណាព្យាបាល (Trust Deed) ។
នៅប្រទេសអង់គ្លេស Contractual CIF ត្រូវបានគេហៅថា Unit Trust ។ ភាគហ៊ុនចូលរួមនៅក្នុងមូលនិធិវិនិយោគរួម តាមកិច្ចសន្យាអាចត្រូវបានទិញ និងលក់តាមរយៈអ្នកគ្រប់គ្រងក្រុមហ៊ុនទិញ-លក់មូលបត្រ (investment trust) ទៅតាមសមាមាត្រនៃតំលៃទ្រព្យ-សកម្មសុទ្ធជាក់ស្ដែង។
សង្គហធន តាមកិច្ចសន្យា (Contractual Mutual Fund) មានន័យថា សង្គហធនធ្វើប្រតិបត្ដិការលើមូលដ្ឋាននៃកិច្ចសន្យា ដែលតាមរយៈកិច្ចសន្យានេះ អ្នកវិនិយោគម្នាក់យល់ព្រមធ្វើវិនិយោគ នូវចំនួនទឹកប្រាក់ថេរជាប្រចាំក្នុងចំនួនឆ្នាំជាក់លាក់មួយ៕