ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការចូលរួមចំណែកនៅក្នុងការជួយលើកកម្ពស់ និងជំរុញកិច្ចអភិវឌ្ឍនៃវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល ក្រុមហ៊ុនអចលនទ្រព្យ K H Land Co,.Ltd គ្រោងនឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយស្ដីពី ការយល់ដឹងវិសាលភាពអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន និងចក្ខុវិស័យអចលនទ្រព្យនៅពេលអនាគត ក្រោមការចូលរួមបង្ហាញពីបណ្តាវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យនេះ។
តាមការបញ្ជាក់របស់លោក ថុន បូរ៉ា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេ អេច លែន ឯ.ក កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩កន្លងមកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះក្រុមហ៊ុននឹងមានរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍នៅក្នុងការធ្វើជំនួញអចលនទ្រព្យ និងការចេះវិភាគសិក្សាទៅលើទិដ្ឋភាពរួមនៃវិស័យអចលនទ្រព្យ មុនពេលសម្រេចចិត្តចូលខ្លួនវិនិយោគ ដើម្បីអាចទទួលបានប្រាក់ចំណេញខ្ពស់ និងគេចផុតពីហានិភ័យ។
-->
នៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំខាងលើនេះ នឹងមានការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នាក់ងារអចលនទ្រព្យ រួមជាមួយនឹងអ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ ទូទាំងប្រទេសកម្ពុជាសរុបជាង១៥០០នាក់ ប្រសិនបើមិនមានការកែប្រែនោះទេ នឹងវត្តមានពីសំណាក់លោកអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ខេត្តកណ្តាលជាអធិបតី។
លោក ថុន បូរ៉ា បានមានប្រសាសន៍ថា “គោលដៅចម្បងនៅក្នុងការរៀបចំមហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនាពេលនេះ គឺក្រុមហ៊ុនអចលនទ្រព្យ KH Land Co,.Ltd មានបំណងចង់ផ្សព្វផ្សាយឱ្យបានទូលាយពីស្ថានភាព និងវិសាលភាពនៃវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏ដូចជានៅថ្ងៃអនាគតផងដែរ”។
លោកបានបន្តទៀតថា សម្រាប់អ្នកចូលរួមនៅក្នុងកម្មវិធី នឹងទទួលបានព័ត៌មានសំខាន់ៗជាច្រើន ពាក់ព័ន្ធទៅនឹងហេតុផលនៃការកើនឡើងនៃអ្នកវិនិយោគ ជាពិសេសបានដឹងពីស្ថានភាពសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យយ៉ាងច្បាស់ ក្រោមការពន្យល់ពីសំណាក់អ្នកជំនាញនៅក្នុងវិស័យមួយនេះ ដែលនឹងត្រូវបានអញ្ជើញជាវាគ្មិនសម្រាប់ពន្យល់ និងបកស្រាយរាល់ចម្ងល់ពាក់ព័ន្ធនានា នៅក្នុងវិស័យអចលនទ្រព្យ ដើម្បីលើកកម្ពស់ចំណេះដឹងបន្ថែម។
កម្មវិធីនៃមហាព្រឹត្តិការណ៍ “យល់ដឹងពីវិសាលភាពអចលនទ្រព្យ និងត្រៀមខ្លួនលក់គម្រោង ក្រុងថ្មី ដីមាសសំរោងលើ” នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧ : ០០នាទី ដល់ម៉ោង១០ : ៣០នាទីព្រឹក។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុងមហាព្រឹត្តិការណ៍នេះ អាចធ្វើការចុះឈ្មោះតាមរយៈបណ្តាញសារអេឡិចត្រូនិកនៅខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLSehRlKu9jm6vyCta_LXeGDxOZO3x8V1NJF0cQ3TaNCdQkOViw/viewform?usp=pp_url ឬទូរស័ព្ទ Smart: ០៨៦ /០៨៧ ៦៤៧ ១៦៨, Cellcard: ០៦១ / ០៨៩ ៦៤៧ ១៦៨ , Metfone: ០៦០ / ០៩០ ៦៤៧ ១៦៨៕
