ដោយ វុត្ថា
ភ្នំពេញៈ សណ្ឋាគារ First World Hotel របស់ប្រទេសម៉ាឡេស៊ីបានជាប់កំណត់ត្រាពិភពលោក(Guinness World Records) ដែលធំជាងគេនៅលើពិលោកក្នុងចំណោមសណ្ឋាគារផ្សេងទៀតក្នុងឆ្នាំ ២០១៩នេះ។

ដោយ វុត្ថា
ភ្នំពេញៈ សណ្ឋាគារ First World Hotel របស់ប្រទេសម៉ាឡេស៊ីបានជាប់កំណត់ត្រាពិភពលោក(Guinness World Records) ដែលធំជាងគេនៅលើពិលោកក្នុងចំណោមសណ្ឋាគារផ្សេងទៀតក្នុងឆ្នាំ ២០១៩នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes បានឱ្យដឹងកន្លងមកនេះថា សណ្ឋាគារ First World Hotel នេះ មានបន្ទប់សរុបចំនួន ៧,៣៥១បន្ទប់ ដែលមានអគារ ២ក្នុងនោះ មានបន្ទប់ស្តង់ដារចំនួន ៣,១៦៤បន្ទប់ ក្នុងនោះបន្ទប់ប្រណីតមានចំនួន២៩២ បន្ទប់។ បន្ទប់គ្រែបីល្អជាងគេមានចំនួន៦៤៩បន្ទប់ និងបន្ទប់ប្រណិតខ្ពស់មានចំនួន ៤៨០ បន្ទប់ និងក្លិបចំនួន ១៣៦បន្ទប់។
សារព័ត៌មានបន្ថែមថា នៅឆ្នាំ២០១៥ សណ្ឋាគារ First World Hotel បានពង្រីកអគារទី២ ដោយបានផ្តល់ជូនបន្ទប់សរុបថ្មីចំនួន១,២៨៦ ដែលជាមធ្យម បន្ទប់និមួយៗមានទំហំ១៧០ហ្វីតការ៉េ។ សណ្ឋាគារនេះក៏រួមបញ្ចូលផងដែរ នូវផ្លាហ្សា៥០០,០០០ ហាងលក់រាយ និងកន្លែងបរិភោគអាហារ និងកន្លែងសួនកម្សាន្តនៅក្នុងអាគារផងដែរ។
សណ្ឋាគារដែលបំបែកឯតទគ្គកម្មពិភពលោកនេះ ត្រូវបានជ្រើសរើសជាប់ក្នុងកំណត់ត្រា មុនពេលបើកសម្ពោធនូវសណ្ឋាគារមួយនៅក្នុងទីក្រុង Mecca ប្រទេសអារ៉ាប់រួម នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ដោយមានអគារចំនួន១២ កំពស់៤៥ ជាន់បន្ទប់គេង ១០,០០០បន្ទប់ភោជនីយដ្ឋានចំនួន៧០ ដែលនឹងជាប់កំណត់ត្រាជាសណ្ឋាគារធំជាងគេលើពិភពលោកជំនួសសណ្ឋាគារនៅម៉ាឡេស៊ីនេះ។
កំណត់ត្រាពិភពលោកកំពុងត្រូវបានបំបែកជារៀងរាល់ឆ្នាំ ជាមួយនឹងតម្រូវការពីអ្នកធ្វើដំណើរសម្រាប់បទពិសោធន៍ និងទិសដៅរបស់ពួកគេ ហើយអ្នកអភិវឌ្ឍន៍ក៏កំពុងតែបង្កើតអ្វីដែលល្អបំផុត និងថ្មីៗ ដើម្បីទាក់ទាញទេសចរណ៍ទំាងនោះ។
ប្រទេសចិន និងទីក្រុងឌូបៃកំពុងឈានមុខគេ ក្នុងបញ្ជីបំបែកកំណត់ត្រាពិភពលោកច្រើនជាងគេ៕


