ប្រែសម្រួលដោយ ម៉ាណេត (ប្រភព Gold Price)
ភ្នំពេញៈ ទីផ្សារលក់លំនៅដ្ឋានអាមេរិក បានបានធ្លាក់ចុះយ៉ាងខ្លាំង ១២,៨ភាគរយក្នុងខែ កក្កដាកន្លងមកនេះ។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មអាមេរិកចេញ ផ្សាយកាលពីថ្ងៃ សុក្រ។
លំនៅដ្ឋានថ្មីចំនួន ៦៣៥,០០០ខ្នង ត្រូវបានលក់នៅក្នុងខែកក្កដា ដោយមានការធ្លាក់ចុះ បើធៀបនឹងខែមិថុនា ដែលចំនួនលក់មានរហូតដល់៧២៨.០០០ និងទាបជាងចំនួន៦៤៧,០០០ លំនៅដ្ឋានដែលត្រូវរំពឹងថានឹងលក់ចេញនៅកក្កដា។
ទីផ្សារលំនៅដ្ឋាន កំពុងមើលឃើញចុះភាពខ្សោយនៅក្នុងការលក់ និងបច្ចុប្បន្នក៏ដូចជាការសាងសងលំនៅដ្ឋានថ្មី។ ជារួមស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយសារកង្វះដីធ្លី និងកម្លាំងពលកម្ម ដែលមិនឆ្លើយតបនឹងតម្រូវការទីផ្សារតាមប្រភេទមួយចំនួន។
តម្លៃលក់មធ្យមសម្រាប់លំនៅដ្ឋានថ្មី បានធ្លាក់ចុះមកនៅត្រឹម៣១២ ៨០០ ដុល្លារក្នុងខែកក្កដា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែ មេសា។ ទោះយ៉ាងណានេះនៅតែធ្លាក់ចុះ ៤.៥% បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ ២០១៨ ។
ស្របពេលនេះផងដែរ តម្លៃមាសបានកើនឡើងខ្ពស់ បន្ទាប់ពីទិន្នន័យធ្លាក់ចុះនៃការលក់លំនៅដ្ឋានដែលគួរឱ្យភ្ញាក់ផ្អើល។ មាសត្រូវបានជួញដូរចុងក្រោយក្នុងតម្លៃ ១,៥២២.៥១ ដុល្លារក្នុងអោន(១០ក្រាម)កើនឡើង១,៦៨ ភាគរយ។ បច្ចុប្បន្ននេះមាសកំពុងត្រូវបានជំរុញឱ្យឡើងដល់កម្រិតខ្ពស់ប្រចាំថ្ងៃ។

ទីផ្សារលំនៅដ្ឋានអាមេរិក បានដំណើរការមិនសូវល្អចាប់តាំងពីឆ្នាំ២០១៨ ដែលបានមើលឃើញការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពក្នុងការទិញលំនៅដ្ឋាន។ ខណៈអត្រាការប្រាក់លើប្រាក់កម្ចី មានអត្រាថេររយៈពេល ៣០ឆ្នាំបានធ្លាក់ចុះដល់៣,៧៧ ភាគរយ៕






