ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយនឹងវត្តមាននៃផ្សារទំនើបដ៏ធំទាន់សម័យ លើកដំបូងគេបង្អស់នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគFURI Times Square បានផ្តល់ឱកាសការងារជូនដល់សាធារណៈទូទៅរាប់រយកន្លែង ជាមួយបណ្តាក្រុមហ៊ុនអន្តរជាតិជាង៣០ ដែលជាដៃគូសហការជាមួយផ្សារទំនើបមួយនេះ។

-->
នៅត្រឹមក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះផ្សារទំនើប FURI Times Square នឹងចាប់ផ្តើមបើកដំណើរការក្នុងដំណាក់ដំបូង ជាមួយនឹងការនាំយកមកនូវមុខទំនិញជាច្រើនដូចជា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអេឡិកត្រូនិច គ្រឿងសម្អាង សម្លៀកបំពាក់ ភេសជ្ជៈ ចំណីអាហារ ដែលមានម៉ាកសញ្ញាល្បីជាសាកលរាប់រយប្រភេទ សម្ភារៈក្មេងលេង រួមជាមួយនឹងមណ្ឌលកម្សាន្តដ៏ទាន់សម័យលំដាប់ពិភពលោកផងដែរ។
ជាមួយនឹងគម្រោងបើកសម្ពោធនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ផ្សារទំនើប FURI Times Square បានប្រកាសផ្តល់ឱកាសការងាររាប់រយកន្លែង និងច្រើនផ្នែក ដើម្បីបម្រើការងារជាបុគ្គលិកនៅក្នុងផ្សារទំនើប ក៏ដូចជាបម្រើការងារនៅតាមបណ្តាក្រុមហ៊ុនអន្តរជាតិផ្សេងៗជាច្រើនទៀតជាង៣០ក្រុមហ៊ុន ដែលជាដៃគូនៅក្នុងផ្សរទំនើបមួយនេះ។

សម្រាប់បេក្ខភាពទាំង២ភេទ ដែលចង់ក្លាយជាបុគ្គលិកបម្រើការងារនៅក្នុងផ្សារទំនើបមួយនេះ ត្រូវមានអាយុចាប់ពី១៨ ទៅ៣៥ឆ្នាំ កម្រិតវប្បធម៌អាស្រ័យលើកិច្ចសម្ភាសន៍ដោយផ្ទាល់តាមផ្នែក និងតួនាទី (មិនមានបទពិសោធន៍ក៏អាចដាក់ពាក្យបានដែរ)។
សម្រាប់អត្ថប្រយោជន៍ដែលទទួលបានរួមមាន ប្រាក់បៀរវត្សរ៍ប្រចាំខែ ទទួលបានការបណ្តុះបណ្តាលចំណេះដឹង និងជំនាញបន្ថែមពាក់ព័ន្ធនឹងតួនាទី មានការលើកទឹកចិត្តការងារប្រចាំឆ្នាំ រួមជាមួយនឹងការផ្តល់ជូននូវប្រយោជន៍ផ្សេងៗបន្ថែមទៀត។

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ស្វែងរកការងារធ្វើសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 999 183 ,016 325 266 E-mail: hrm@furi-investment.com ៕
