ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីតំបន់ជាយក្រុងមួយចំនួន ដែលស្ថិតមានតាមបណ្តាយជាតិលេខ៦ ផ្លូវជាតិលេខ១ លេខ២ ដែលមានសកម្មភាពទិញ លក់ និងអភិវឌ្ឍលើគម្រោងជាច្រើននោះ ពេលនេះបានបន្តជំរុញដល់ផ្លូវជាតិលេខ៥ ជាពិសេសនៅជុំវិញតំបន់កម្សាន្តប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ (ឧដុង្គ) តែម្ដង។

-->
នៅពេលបច្ចុប្បន្ននេះ មិនថាចំពោះតែតំបន់ដែលស្ថិត នៅតាមបណ្តោយផ្លូវលេខ៥ ឬផ្លូវលេខ៥១នោះទេ នៅត្រឹមចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បាននិងកំពុងតែបង្ហាញពីសក្ដានុពល និងភាពទាក់ទាញពីសំណាក់អ្នកវិនិយោគ និងក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកវិស័យលំនៅដ្ឋាននិងដីឡូត៍គួរឱ្យកត់សម្គាល់។
អគ្គនាយកក្រុមហ៊ុន UTG UTRUST INVESTMENT Co, Ltd លោក ម៉ន សុខា ដែលកំពុងតែបន្តសកម្មភាពវិនិយោគ និងអភិវឌ្ឍលើគម្រោងទី១១របស់ខ្លួននៅក្នុងទីតាំងភូមិសាស្ត្រ នៃស្រុកឧដុង្គ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា បច្ចុប្បន្ននេះការអភិវឌ្ឍនៅក្នុងតំបន់រាជធានីភ្នំពេញ ត្រូវបានចាក់បំពេញទៅដោយសំណង់ អគារពាណិជ្ជកម្មធំ ដែលជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យកើនឡើងខ្ពស់។
លោកបានបន្តទៀតថា សម្រាប់វិស័យលំនៅដ្ឋានពេលនេះ ក៏ដូចជាពេលអនាគតតំបន់ជាយក្រុង គឺជាជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលមធ្យម និងក្រោយមធ្យម ដោយសារតែតម្លៃដី និងអចលនទ្រព្យនៅតំបន់ទាំងនៅមានកម្រិតនៅឡើយ”។
លោកបន្តថា“មិនយូរទៀតនោះទេ នៅពេលដែលសកម្មភាពអភិវឌ្ឍរបស់ក្រុមហ៊ុននានាចូលមកកាន់តែច្រើន នោះតម្លៃនឹងបន្តកើនឡើងដោយស្វ័យប្រវត្តិ”។
លើកឡើងស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ថា បើនិយាយពីកត្តាភូមិសាស្ត្រសម្រាប់វិស័យលំនៅដ្ឋាន នៅតំបន់ឧត្តុង ពិតជាមានភាពល្អប្រសើរ។
លោកឧកញ៉ាបានបន្តថា “ភាគខាងជើងនៃរាជធានីភ្នំពេញ គឺស័ក្ដិសមនឹងវិស័យលំនៅដ្ឋាន ដែលមានភាពសមស្របសម្រាប់ប្រជាជនមានជីវភាពមធ្យម ហេតុនេះទើបមានសកម្មភាពពុះដីឡូត៍លក់ ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ មានជីវភាពមធ្យម និងក្រោមមធ្យម”។
ដោយមើលឃើញសក្តានុពលតំបន់នេះ និងចង់ឲ្យប្រជាពលរដ្ឋមានជីវភាពមធ្យមមានលទ្ឋភាពទិញដីឡូត៍យកចំណេញ និងអាចសាងសង់ផ្ទះបាននាពេលអនាគតក្រុមហ៊ុន UTG UTRUST INVESTMENT Co, Ltd បានរៀបចំគំរោងអភិវឌ្ឍន៍ និងលក់ដីឡូត៍នៅតំបន់នេះ ដែលជាទីតាំងមានរោងចក្រ សហគ្រាសរាប់រយរើចេញពីតំបន់កណ្តាលក្រុង តាំងនៅនាពេលអនាគត និងកំនើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សនេះ មានទំហំផ្ទៃដីសរុបមានចំនួន 70ហិចតា ដែលបាននិងកំពុងបំបែកជាឡូត៍ទំហំ 5X20m នឹង 10X20m សរុបប្រហែលជិត 4000ឡូត៍។
ទីតាំងដីឡូត៍ ដែលនឹងផ្តល់ផលចំណេញសំរាប់អតិថិជន ដែលអាចសាងសង់ផ្ទះជួល និងប្រកបអាជីវកម្មបាននេះ មានតម្លៃចាប់ពី 3799$ រហូតដល់ 5599$ ក្នុងមួយឡូត៍។
លោកម៉ន សុខាអគ្គនាយកក្រុមហ៊ុន UTG UTRUST INVESTMENT Co, Ltdបានមានប្រសាសន៍ឲ្យដឹងទៀតថា គំរោងទី១១ដែលបើកលក់កាលពីពេលថ្មីៗនេះ មានទីតាំងស្ថិតនៅក្បែគំរោងទី10ដែលមានឈ្មោះថា ឋានសួគ៌ធម្មជាតិដែលមានសួនច្បា Resort សម្រាប់សម្រាកលំហែកាយដែលយើងបាន និងកំពុងធ្វើក្នុងដំណាក់កាលទី១ ហើយវាជាគំរោង ដែលមានសក្តានុពល និងផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋ ពិសេសអ្នកមានចំណូលទាប និងចំណូលមធ្យមដែលអាចសន្សំបាននូវទុនរបស់ខ្លួន នាពេលអនាគត ដោយសារទីតាំងនៅក្នុងគំរោងនេះ ជាទីតាំងកំពុងមានការរីកចម្រើន និងកាន់តែរីកចម្រើនខ្ពស់នាពេលអនាគត។
ពិសេសគំរោងនេះស្ថិនៅជាប់ផ្លូវរដ្ឋធំហំ 15m។ លោកបន្តថា ក្រុមហ៊ុននឹងមានធ្វើផ្លូវបេតុងទទឹង 12m ហើយផ្លូវក្នុងគំរោងមានទំហំទទឹង 10m ឡើងទៅ។
លោកម៉ន សុខាបានបន្តថា ជាមួយនឹងការគិតគូដល់ផលប្រយោជន៍របស់អ្នកទិញ និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា ទើបក្រុមហ៊ុនតែងតែសម្រិតសំរាំងទីតាំង ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ជាក់ស្តែងគំរោងទី១១របស់យើង ជាទីតាំងដែលនៅក្បែភូមិ នឹងមានប្រជាពលរដ្ឋរស់នៅកុះករនៅជុំវិញគំរោងតែម្តង។ ពិសេសគំរោងនេះស្ថិនៅជាប់ផ្លូវរដ្ឋធំហំ 15m។ ក្រុមហ៊ុននឹងមានធ្វើផ្លូវបេតុងទទឹង 12m ហើយផ្លូវក្នុងគំរោងមានទំហំទទឹង 10m ឡើងទៅ។

តើអ្វីដែលជាអត្ថប្រយោជន៍របស់អតិថិជន លោកម៉ន សុខាបានបន្តឲ្យដឹងទៀតថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាននូវផលប្រយោជន៍ជាច្រើន ដូចជា ទទួលបាននូវដីដែលស្របច្បាប់ 100% និង តម្លៃទាបសមរម្យ។ ទទួលបានផលចំនេញយ៉ាងតិច 100% សម្រាប់រយះពេលមួយឆ្នាំក្រោយ។ អតិថិអាចសង់ផ្ទះរស់នៅបាន បន្ទាប់ពីបានវិនិយោគ 50% មុន ។ ល។

អតិថិជនដែលចង់វិនិយោគលើដីឡូត៍ ដែលអាចស្វែងរកផលចំណេញ និងអាចសាងសង់ផ្ទះជួល ឬប្រកបអាជីវកម្មបានអាចទាក់ទង តាមរយៈលេខទូរស័ព្ទ 087 600 999 | 017 669 799 | 017 768 870៕