ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​រវាង​កម្ពុជា​ចិន​កើន​ដល់​ចំនួន១៩​ ខណៈ​ផ្លូវអាកាស​កម្ពុជា​រួមចំណែក​សេដ្ឋកិច្ច​ជាង​ ២,៧ពាន់​លាន​ដុល្លារ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​រវាង​កម្ពុជា​ និង​ចិន​បាន​កើន​ដល់​ចំនួន​ក្រុមហ៊ុន​អាកាសចរ​ចំនួន១៩ក្រុមហ៊ុន​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរ​កម្ពុជា​មាន​ចំនួន៥​ ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​អាកាសចរ​ចិន​មាន​ចំនួន១៤​ ក្រុមហ៊ុន​ ដែល​កំពុងធ្វើការ​ហោះហើរ​ជាប្រក្រតី​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​។

រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក​ម៉ៅ​ ហា​វណ្ណា​ល់​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២៧​ សីហា​កន្លងមក​ថា​ ការហោះហើរ​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ទីក្រុង​នានា​នៅ​ប្រទេស​ចិន​មាន២៣​ ទីក្រុង​ពី​ខេត្តសៀមរាប​ ដល់ទៅ២៣ទីក្រុង​ និង​ពី​ខេត្ត​ព្រះសីហនុ​ រហូតដល់​ទៅ១៥ទីក្រុង​ ដោយ​ក្នុង​នោះ​មាន​ចំនួន​ជើង​ហោះ​ប្រក្រតី​សរុប​ប្រហែល៥០០ជើង​ក្នុង​មួយ​សប្តាហ៍​។

ការ​ដឹក​អ្នកដំណើរ​តាមផ្លូវអាកាស​កម្ពុជា​ បាន​ចូលរួម​ចំ​ណែ​កផ្តល់់​ចំណូល​សេដ្ឋកិច្ច២​,៧ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០១៨នេះ​។

កាលពី​ឆ្នាំ២០១៨កម្ពុជា​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវអាកាស​ប្រមាណ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន ២៣ ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល១​,៧លាន​នាក់​។

លោក​ ម៉ៅ​ ហា​វណ្ណា​ល់​ បាន​ឲ្យដឹង​កាល​ពី​ថ្មី​ៗនេះ​ថា​ នៅ​ឆ្នាំ២០១៨​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវអាកាស​ប្រមាណ១០លាន​នាក់​ ជាមួយនឹង​អត្រាកំណើន២៣ភាគរយ​ បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល១​,៧លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ ចំណូល​សេដ្ឋកិច្ច​ប្រមាណ២​,៧ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ១០​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here