ដោយ វុត្ថា
ភ្នំពេញ៖ វិនិយោគរបស់អាស៊ីលើវិស័យអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុង Melbourne បានកើនឡើង ៣០ភាគរយនៅក្នុងឆ្នាំហិរញ្ញវត្ថុកន្លងមក ដែលវិនិយោគដោយវិនិយោគិនមកពីប្រទេសចិន ទីក្រុងហុងកុង និងសិង្ហបុរី។
យោងតាមការស្រាវជ្រាវថ្មីរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងកាលពីម្សិលមិញនេថា ក្រុមហ៊ុនអចលនទ្រព្យបានកត់ត្រាការលក់ដែលមានតម្លៃ ១,១៤ពាន់លានដុល្លារត្រូវបានលក់ទៅអោយវិនិយោគិនអាស៊ីក្នុងឆ្នាំហិរញ្ញវត្ថុ ២០១៩ គឺកើនឡើងពី ៨៨០លានដុល្លារ បើធៀបនឹងឆ្នាំហិរញ្ញវត្ថុមុន។
-->
ការសិក្សាដែលដែលបន្តថា ក្នុងចំណោមអចលនទ្រព្យទាំង ៤២ ដែលត្រូវបានលក់ក្នុងរយៈពេល ១២ ខែ មាន ៣៦ត្រូវបានទិញដោយវិនិយោគិនអាស៊ីដោយពាក់កណ្តាលនៃទ្រព្យទាំងនោះមកពីប្រទេសចិន អចលនទ្រព្យ ១១ មកពីប្រទេសសិង្ហបុរី និងអចលនទ្រព្យ ៧ ទៀតមកពីទីក្រុងហុងកុង។
ចាប់តាំងពីដើម ខែមិថុនា ការលក់ការវិនិយោគរបស់ក្រុមហ៊ុន CBRE បានកើនឡើងប្រមាណ ៨០ ភាគរយទៅឱ្យវិនិយោគិនដែលមានមូលដ្ឋាននៅអាស៊ី រួមមានប្រភពមកពីហុងកុង និងសិង្ហបុរី ។
នាយកផ្នែកសេវាកម្មអាស៊ីរបស់ក្រុមហ៊ុន CBRE លោក Lewis Tong បាននិយាយថាការវិនិយោគបានកើនឡើងយ៉ាងខ្លាំងដោយក្នុងរយៈពេលពីរខែចុងក្រោយនេះក្រុមរបស់យើងបានលក់អចលនទ្រព្យចំនួន ១៦ រួមមានកន្លែងលក់រាយ ការិយាល័យ និងកន្លែងអភិវឌ្ឍន៍ដែលមាន ១៣ កន្លែងត្រូវបានទិញដោយវិនិយោគិននៅអាស៊ី ។

តួលេខរបស់ក្រុមហ៊ុន CBRE បានបង្ហាញថា ចាប់តាំងពីខែមិថុនា រហូតមកដល់ពេលនេះ ការលក់អចលនទ្រព្យពាណិជ្ជកម្មមានទំហំថវិកាចំនួន ៤០.៥ លានដុល្លារសហរដ្ឋអាមេរិក៕