ដោយ Donald Lee
ភ្នំពេញៈ មហាសេដ្ឋីចិន Jack Ma ជឿជាក់ថា ក្នុងមួយសប្តាហ៍ ការធ្វើការ១២ ម៉ោង នឹងក្លាយជាបទដ្ឋានមួយ បន្ទាប់ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការទទួលយកការងារដែលជំនួសមនុស្សភាគច្រើន។
ស្ថាបនិកក្រុមហ៊ុន Alibaba Group Holding Ltd បាននិយាយថា ការជឿនលឿនរបស់ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នឹងអាចធ្វើបដិវត្តជីវិតប្រចាំថ្ងៃរបស់មនុស្ស និងធ្វើឱ្យមានពេលទំនេរច្រើនសម្រាប់កម្មករធម្មតា។
-->
ថ្លែងនៅក្នុងសន្និសិទបញ្ញាសិប្បនិម្មិតពិភពលោក នៅទីក្រុងសៀងហៃលោក Jack Ma បាននិយាយថា ការជឿនលឿនរបស់ AI នឹងផ្លាស់ប្តូរជីវិតមនុស្សទាំងស្រុង ដូចគ្នានឹងអគ្គិសនីបានផ្លាស់ប្តូររបៀបដែលយើងរស់នៅ។
លោក Jack Ma បាននិយាយថា “ថាមពលអគ្គីសនីរបស់យើង នឹងធ្វើឱ្យមនុស្សកាន់តែមានពេលវេលាច្រើន ដូច្នេះអ្នកអាចទៅខារ៉ាអូខេ ឬពិធីជប់លៀងរាំនៅពេលល្ងាច”។
លោកបានបន្ថែមថា “ខ្ញុំគិតថា ដោយសារបច្ចេកវិទ្យាAI មនុស្សនឹងមានពេលវេលារីករាយកាន់តែច្រើន”។
ការរិះគន់ត្រូវបានឆ្លើយតបយ៉ាងឆាប់រហ័សថា ទស្សនៈរបស់លោក Jack Ma អំពីអត្ថប្រយោជន៍នៃពេលវេលាលំហែកាយ គឺផ្ទុយនឹងការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោក ដែលធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ និង៦ថ្ងៃក្នុងមួយសប្តាហ៍ ដែលត្រូវបានគេស្គាល់ផងដែរថា ជាឧស្សាហកម្មមិនសូវល្បីល្បាញរបស់ប្រទេសចិន ឬច្បាប់ “៩៩៦” (៩ ព្រឹកដល់៩ យប់ ៦ ថ្ងៃក្នុងមួយសប្តាហ៍)។
លោក Jack Ma កាលពីខែ មេសា បាននិយាយថា “ប្រសិនបើយើងរកវត្ថុដែលយើងចូលចិត្ត ច្បាប់៩៩៦ មិនមែនជាបញ្ហាទេ។ ប្រសិនបើអ្នកមិនចូលចិត្តការងាររបស់អ្នក រាល់នាទីគឺជាការធ្វើទារុណកម្ម”។
លោកបានបន្ថែមថា “ខ្ញុំគិតថាច្បាប់៩៩៦ គឺជាពរដ៏ធំមួយ។ តើអ្នកទទួលបានជោគជ័យដែលអ្នកចង់បាន ដោយមិនចាំបាច់ប្រើកិច្ចខិតខំប្រឹងប្រែង និងចំណាយពេលវេលាបន្ថែមទៀតយ៉ាងដូចម្តេច?។
ប្រតិកម្មប្រឆាំងនឹងទស្សនៈរបស់លោក Jack Ma បានជម្រុញការចាប់ផ្តើមយ៉ាងលឿនជាមួយនិយោជិករបស់អាលីបាបា និងផ្សព្វផ្សាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
កាសែត People’s Daily ដែលគាំទ្រដោយរដ្ឋាភិបាលចិន ថែមទាំងបានថ្កោលទោសការអត្ថាធិប្បាយរបស់លោកJack Ma នៅក្នុងបទវិចារណកថា មួយទៅកាន់ស្ថាបនិក Alibaba រូបនេះ។
កាសែត People’s Daily បានសរសេរថា “ការតស៊ូធ្វើការ និងការប្តេជ្ញាចិត្តមិនមែនមានន័យថាបង្ខំឲ្យធ្វើការថែមម៉ោងទេ។ ការអនុវត្តន៍ជាកាតព្វកិច្ចនៃវប្បធម៌ថែមម៉ោងក្នុងច្បាប់៩៩៦ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពក្រអឺតក្រទម របស់អ្នកគ្រប់គ្រងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏អយុត្តិធម៌ និងគ្មានហេតុផលផងដែរ”។
អ្នកជំនាញ AI ផ្សេងទៀត មានទុទិដ្ឋិនិយមកាន់តែច្រើន ចំពោះអនាគតនៃបច្ចេកវិទ្យា ហើយមើលឃើញថា វាជាការគំរាមកំហែងដែលមានសក្ដានុពល។
លោក Kai-Fu Lee អ្នកជំនាញខាងបច្ចេកវិទ្យា AI បានប្រាប់ទូរទស្សន៍អាមេរិកថា បច្ចេកវិទ្យាម AI អាចលុបបំបាត់ និងកាន់កាប់ការងារបាន៤០ភាគរយ ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
លោក Kai-Fu Lee បាននិយាយថា “បច្ចេកវិទ្យាAI នឹងឈានទៅរកការផ្លាស់ប្តូរពិភពលោកច្រើនជាងអ្វីៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ”។ លោកបន្ថែមថា “វាក៏នឹងកាន់កាប់ការិយាល័យបែបប្រពៃណីការងារ “កអាវស” នៅក្នុងការងារគណនេយ្យ បដិសណ្ឋារកិច្ច ច្បាប់ ទីផ្សារ និងថែទាំសុខភាពផងដែរ”។
ការគំរាមគំហែងរបស់ AI ដែលធ្វើឲ្យបាត់បង់ការងារនាពេលអនាគត បានជំរុញអោយបេក្ខជនប្រធានាធិបតីអាមេរិក លោក Andrew Yang ឡើងលើឆាកអន្តរជាតិ។
លោកជឿជាក់ថា ភាពជឿនលឿននៃបច្ចេកវិទ្យាAI បានចាប់ផ្តើមលុបបំបាត់ការងាររួចហើយ ហើយជឿជាក់ថា បច្ចេកវិទ្យានេះនឹងបង្កើត ឱ្យមានចំនួនអាត្រាអ្នកអត់ការងារយ៉ាងច្រើននាពេលអនាគត។
លោក Yang បាននិយាយថា “ការជឿនលឿនផ្នែកស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យា AI មានសក្តានុពលនាំមកនូវកម្រិតថ្មី នៃភាពរុងរឿងដែលមនុស្សមិនធ្លាប់បានឃើញ”។

លោក Yang បានព្រមានថា “ពួកគេក៏មានសក្តានុពល ក្នុងការរំខានដល់សេដ្ឋកិច្ចរបស់យើង បំផ្លាញជីវិតមនុស្សជាច្រើនជំនាន់ ហើយប្រសិនបើអ្នកជំនាញដូចជាលោក Stephen Hawking និង Elon Musk ត្រូវបានគេជឿថានឹងបំផ្លាញមនុស្សជាតិ”៕