ដោយ Donald Lee
ហុងកុង៖ ប្រជាជនហុងកុងកំពុងសម្លឹងមើលការវិនិយោគអចលនទ្រព្យលំដាប់ប្រណីតនៅអូស្ត្រាលីដើម្បីទទួលបានទិដ្ឋការ ខណៈការតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងកើនឡើងបានធ្វើឱ្យមជ្ឈមណ្ឌលសេដ្ឋកិច្ចអាស៊ីមួយនេះជួបភាពវឹកវរ។
របាយការណ៍រ៉យទ័របានរកឃើញថា ភ្នាក់ងារអចលនៈទ្រព្យនៅក្នុងប្រទេសអូស្រ្តាលីកំពុងតែទទួលបានការកើនឡើងជាង ៣០ ភាគរយនៃប្រជាជនក្រុងហុងកុងដែលចាប់អារម្មណ៍ក្នុងការទិញអចលនទ្រព្យប្រណីតដែលមានតម្លៃ ៣ លានដុល្លារ។
-->
ក្រោមកម្មវិធីទិដ្ឋការដែលមានតែមហាសេដ្ឋីរបស់អូស្ត្រាលី អ្នកវិនិយោគអាចទទួលបានទិដ្ឋាការ ប្រសិនបើពួកគេវិនិយោគយ៉ាងតិច ៣,៤លានដុល្លារនៅអូស្ត្រាលី។លោក Jamie Mi ភ្នាក់ងារនៅ Kat Burton Real Estate មានមូលដ្ឋាននៅអូទ្រីស បាននិយាយថា “បាតុកម្មនៅហុងកុងបានពន្លឿនការជំរុញទឹកចិត្តដល់វិនិយោគិនក្នុងការប្តូរប្រាក់របស់ពួកគេ”។
ទិន្នន័យពីវេទិកាអចលនទ្រព្យចិន Juwai.com ក៏បានរកឃើញថា មានការកើនឡើងចំនួន ៥០ ភាគរយនៃចរាចរណ៍ពីប្រជាជនហុងកុងដែលចាប់អារម្មណ៍លើអចលនទ្រព្យអូស្ត្រាលីនៅក្នុងត្រីមាសទី២។
ប៉ូលីសហុងកុងបានបដិសេធការអនុញ្ញាតិអោយអ្នករៀបចំបាតុកម្មប្រឆាំងនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតកាលពីថ្ងៃសៅរ៍។ ប៉ូលីសនៅតែយាមក្រុមអ្នកតវ៉ាមិនគោរពបទបញ្ជា និងបន្តការតវ៉ាប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលមានរយៈពេលជាង ១៣ សប្តាហ៍។
ប៉ូលីសបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃសៅរ៍ថា “ទោះបីជាអ្នករៀបចំកម្មវិធីបាននិយាយថា ពួកគេនឹងលុបចោលព្រឹត្តិការណ៍នេះក៏ដោយយើងរំពឹងថាប្រជាជននឹងនៅតែចេញមកតវ៉ា”។
ប៉ូលីសបានបន្តថា “ប្រសិនបើពួកគេចេញមកតវ៉ា យើងនឹងឃើញពីសកម្មភាពរបស់ពួកគេ។ ប្រសិនបើពួកគេធ្វើវាដោយសន្តិវិធី ប៉ូលីសនឹងអនុវត្តសកម្មភាពសមាមាត្រដើម្បីការពារការប្រឈមមុខដ៏ធំមួយនេះ”៕