ដោយ Donald Lee
ហុងកុង៖ ការតវ៉ាប្រឆាំងអំពើហឹង្សាដែលកំពុងកើតមាននៅហុងកុងកំពុងធ្វើឱ្យឧស្សាហកម្មអចលនៈទ្រព្យដែលជាសសរស្តម្ភសេដ្ឋកិច្ចរួមចំណែកដល់ ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងហុងកុង និងក្រុមហ៊ុនខាតបង់រាប់ពាន់លានដុល្លារ និងបាត់បង់ការងារក្នុងវិស័យអចលនទ្រព្យរាប់ពាន់។
សេដ្ឋកិច្ចទីក្រុងហុងកុងកំពុងឆ្ពោះទៅរកការធ្លាក់ចុះនៅចុងត្រីមាសទី ៣ ឆ្នាំនេះ។ ផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះ ០,៤ ភាគរយនៅក្នុងត្រីមាសទី ២ ហើយអាជ្ញាធរហុងកុងបានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៩ ដល់សូន្យភាគរយ។
-->
នៅក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន Caixin បានរកឃើញភ្នាក់ងារដែលកំពុងស្វែងរកការលក់យ៉ាងខ្លាំងកំពុងលក់អចលនទ្រព្យជិត ១០ ភាគរយក្រោមតម្លៃទីផ្សារ។
លោក Louis Wong នាយកក្រុមហ៊ុន Phillip Capital Management បានប្រាប់ទូរទស្សន៍ CNN ថា “ការតវ៉ានាពេលថ្មីៗនេះបានបង្កឱ្យមានសម្ពាធការលក់ដ៏ធំធេងសម្រាប់ភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍ ពីព្រោះមនុស្សមានភាពច្របូកច្របល់អំពីភាពចលាចលដែលកំពុងកើនឡើង ហើយគ្មាននរណាម្នាក់ដឹងថាពេលណាវាអាចបញ្ចប់ឡើយ”។
លោកបានបន្ថែមថា “វាបានធ្វើឱ្យអារម្មណ៍អ្នកទិញធ្លាក់ចុះចំពោះទីផ្សារអចលនទ្រព្យ”។
ក្រុមហ៊ុន Caixin ក៏បានរាយការណ៍ផងដែរថា អ្នកលក់រាយដែលប្រឈមមុខនឹងការទទួលបានចំនួនអតិថិជនតិច ដោយសារតែការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងធ្វើឱ្យមានការជួលថយចុះរហូតដល់ ៣០ ភាគរយហើយកំពុងចាប់ផ្តើមរៀបចំជាមួយគ្នាដើម្បីដាក់សម្ពាធលើម្ចាស់ដី។
វិស័យអចលនៈទ្រព្យក៏ជាវិស័យដែលផ្តល់ការងារធំជាងគេនៅហុងកុងផងដែរ។ ក្រុមហ៊ុនអភិវឌ្ឍន៍ហុងកុង និងក្រុមហ៊ុនអចលនទ្រព្យបានបង្កើតជាមួយលានការងារដល់ប្រជាជន។
លោក Liu Wai-keung នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Ricacorp Properties បានប្រាប់សារព័ត៌មាន Caixin ថា “ប្រសិនបើអ្វីៗកាន់តែអាក្រក់ទៅ ភ្នាក់ងារជាង ៣,០០០ អាចបាត់បង់ការងាររបស់ពួកគេនៅដំណាច់ឆ្នាំនេះ”។
ការតវ៉ាបានកើនឡើងនៅក្នុងអំពើហឹង្សានៅតាមដងផ្លូវនៃទីក្រុងហុងកុងកាលពីចុងសប្តាហ៍ ហើយបណ្តាលឱ្យមានការពន្យារពេល និងលុបចោលជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Refinitiv បានឱ្យដឹងថា ក្រុមហ៊ុនអចលទ្រព្យហុងកុងដែលបានចុះបញ្ជីជាសាធារណៈបានខាតបង់ទឹកប្រាក់ជិត ៦០ ពាន់លានដុល្លារគិតចាប់តាំងពីខែ មេសា៕