រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​ចំនួន​ ១,៨៤៣លាន​ដុល្លារ​លើ​គម្រោង​រថភ្លើង​អាកាស​ និង​ក្រោម​ដី​នៅ​ក្រុងភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​រហូតដល់១៨៤៣លាន​ដុល្លារ​ ដើម្បី​កសាង​បណ្តាញ​រថភ្លើង​លើ​អាកាស​ ដែក​តភ្ជាប់​ពី​តំបន់​ផ្សារ​ធំ​ថ្មី​ ទៅកាន់​រង្វង់​មូល​ចោមចៅ​ ជាយ​រាជធានី​ភ្នំពេញ​ ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​នា​ឆ្នាំ ២០២០​ខាងមុខ​។

អ្នក​នាំ​ពាក​ម្យ​ក្ថ​រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ការសិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ (JICA​) ហើយ​បាន​ស្ថាប័ន​ជ្រើសរើស​ក្រុមហ៊ុន​ Nippon​ Koei​ សម្រាប់​សិក្សា​គម្រោង​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​ ២០១៧​ កន្លងមក​នេះ​។

លោក​បាន​ពន្យល់​ថា​ គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ ​(AGT​) ចាប់ពី​ចំណុច​ផ្សារ​ធំ​ថ្មី​ ទៅដល់​រង្វង់​មួល​ចោមចៅ​និង​បំបែក​ទៅកាន់​ចំណត​សំរោង​(តាម​បណ្តោយ​មហា​វិ​ថី​ហ្សាល​ដឺ​ហ្គោល​ មហាវិថី​មុនី​រ៉េ​ត ផ្លូវ​វ៉េ​ងស្រេង​ មហាវិថី​សហព័ន្ធ​រុស្សី​ និង​ផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅ​កាន់​ចំណត​សំរោង​) មាន​ប្រវែង១៩គីឡូម៉ែត្រ​ ( ១៥​ គីឡូម៉ែត្រ​នៅ​លើ​អាកាស​ និង៤គីឡូម៉ែត្រ​នៅ​ក្រោយ​ដី​) និង​មាន២០ស្ថានីយ៍​ (១៨​ ស្ថានីយ៍​ នៅ​លើ​អាកាស​ និង​ ២ ស្ថានីយ៍​នៅ​ក្រោ​ងដី​)។

លោក​បន្ថែម​ទៀត​ថា​ គម្រោង​នេះ​ត្រូវ​បាន​សិក្សា​បញ្ចប់​ និង​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណៈកម្មការ​សម្របសម្រួល​ ដែល​មាន​សមាសភាព​ពី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​ដឹកជញ្ជូន​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួងបរិស្ថាន​ និង​រដ្ឋ​រាជធានី​ភ្នំ​ចំនួន៥​ ចាប់ពី​ឆ្នាំ២០១៧​ រហូតដល់​ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

ជាមួយគ្នា​នេះ​ ក៏បាន​របាយការណ៍​ហេតុ​ប៉ះពាល់​បរិស្ថាន​ទៅ​ក្រសួង​បិ​រស្ថាន​ កាលពី​ថ្ង​ ៨ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ និង​របាយការណ៍​ផែនការ​ដោះស្រាយ​ប៉ះពាល់​ទៅ​អគ្គនាយក​ដ្ឋាន​ ដោះស្រាយ​ផល​ប៉ះពាល់​ និង​រង​ចាំ​ការ​ឯកភាព​។

លោក​វ៉ា​ស៊ី​ម សូ​រិយា​បាន​បញ្ជាក់​ថា​ បើ​តាម​ផែនការ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នេះ​ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២០​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​ចរាចរណ៍​ និង​ឱ្យ​ទាន់​អា​ស៊ី​ហ្គែម​ ២០២៣​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នា​ពេល​ខាងមុខ​ តែ​អ្វី​ដែល​លំបាក​ គឺ​ស្វែងរក​ថវិកា​ក្នុង​ការសាងសង់​លើ​គម្រោង​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here