ទីក្រុង​ដ៏​ទាន់សម័យ​ថ្មី​មួយ​នឹង​លេច​រូបរាង​នៅក្នុង​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីក្រុង​ថ្មី​មួយ​ដែល​អភិវឌ្ឍន៍​នៅក្នុង​ស្រុក​អង្គ​ស្នូល​ ខេត្តកណ្តាល​ ខណៈវិស័យ​អចលនទ្រព្យ​នៅ​តំបន់​នេះ​កំពុង​មានការ​រីកចម្រើន​ ហើយ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​របស់​រដ្ឋាភិបាល​បាន​និង​កំពុង​ពង្រីក​ឆ្ពោះទៅ​តំបន់​ជាយក្រុង​។

ទីក្រុង​ថ្មីនេះ​មានឈ្មោះ​ «ក្រុង​ដី​មាស​» អម​ជាមួយនឹង​តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្មជាតិ​ដ៏​ធំ​ ស្ថិតនៅ​ក្នុង​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។

គំរោង​អភិវឌ្ឍន៍​ក្រុង​ថ្មី​ដី​មាស​ គឺជា​គម្រោង​លំនៅ​ដ្ឋាន​ដ៏​អស្ចារ្យ​មិនធ្លាប់​មាននៅ​ក្នុង​តំបន់​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។ គម្រោង​នេះ​ត្រូវ​បាន​វិនិយោគ​ និង​អភិវឌ្ឍ​ឡើង​ដោយ​ក្រុ​មហ​អចលនទ្រព្យ​ KH​ Land​ Co​,.Ltd​ នៅ​លើ​ផ្ទៃដី​សរុប​ចំនួន៥០ហិ​កតា​ ដែល​ស្ថិត​នី​ក្នុង​ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ជា​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អគ្គនាយក​ក្រុមហ៊ុន​ KH​ Land​ Co​,. Ltd​ លោក​ថុន​ បូរ៉ា​។

លោក​បាន​មាន​ប្រសា​ន៍​កាលពី​ព្រឹក​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅក្នុង​កម្មវិធី​នៃ​មហា​ព្រឹត្តិ​ការណ៍​យល់ដឹង​ ពី​វិសាលភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មជ្ឈ​មណ្ឌល​ដឺ​ព្រី​មៀសេ​នធ័រ​ សែនសុខ​ ក្រោម​ការចូលរួម​ពីសំណាក់​បណ្តា​ក្រុមហ៊ុន​ ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​ជា​ដៃគូ​ រួម​ជាមួយនឹង​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​សរុប​ជាង១០០០នាក់​។

លោក​ថុន​ បូរ៉ា​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ គម្រោង​ក្រុង​ថ្មី​ដី​មាស​ ដែល​មាន​វិសាលភាព​ផ្ទៃដី​ចំនួន៥០ហិ​កតា​ នឹង​ត្រូវ​បែងចែក​ជា​តំបន់​តំបន់​លំនៅ​ដ្ឋាន​ តំបន់​លំ​ហែរ​កាយ​ សួនច្បារ​សាធារណៈ​ តំបន់​ទិញទំនិញ​ ហាង​កាហ្វេ​ទំនើប​ និង​ភោជនីយដ្ឋាន​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ បន្ថែម​ពីនេះ​ដើម្បី​ធ្វើ​ឱ្យ​ក្រុង​ថ្មី​ដី​មាស​ កាន់តែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដែល​អាច​អូសទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ទូទៅ​ ឱ្យ​ចូល​មកកាន់​ក្រុង​ថ្មី​មួយ​នេះ​ ក្រុមហ៊ុន​បាន​ និង​កំពុងតែ​រៀបចំ​បង្កើត​ជា​តំបន់​ទេសចរណ៍​ កម្សាន្ត​សិប្បនិម្មិត​នៅ​លើ​ផ្ទៃដី​ទំហំ៣ហិ​កតា​ ដោយមាន​ជា​ផ្ទះ​បណ្តែ​កទឹក​ខ្នាត​តូច​ សម្រាប់​ស្នាក់នៅ​រយៈពេល​ពេញមួយថ្ងៃ​ប្រមាណ១០០យូនី​ត”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​ «ក្រុង​ថ្មី​ដី​មាស​»នេះ​ មានការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ ស្រប​ទៅ​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​ ដូចជា​ផ្លូវ​បេតុង​ទំហំ១៥ម៉ែត្រ​ តភ្ជាប់​ជាមួយ​ផ្លូវ​ធំ​របស់​រដ្ឋ​ទំហំ៣០ម៉ែត្រ​ មាន​ដាំ​បង្គោល​ភ្លើង​កម្ពស់៩ម៉ែត្រ​ ដោយ​ទុកចន្លោះ​ពីគ្នា​ចម្ងាយ៤០ម៉ែត្រ​ មាន​បណ្តាញ​បង្ហូរ​ទេស​កក​ខ្វក់​ មាន​បណ្តាញ​អគ្គិសនី​ និង​ប្រព័ន្ធ​ទឹក​ស្អាត​ផង​ដែរ​”។

លោក​បន្ត​ថា​ អ្វី​ដែល​កាន់តែ​ល្អ​ គឺ​ក្រៅពី​មាន​បង្កើត​ជា​តំបន់​លំនៅ​ដ្ឋាន​ តំបន់​ទិញទំនិញ​ តំបន់​សួនច្បារ​សាធារណៈ​ រួម​ជាមួយនឹង​តំបន់​ទេសចរណ៍​កែច្នៃ​ ក្រុមហ៊ុន​ក៏បាន​បែងចែក​ផ្ទៃដី​មួយភាគធំ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​ចំណូល​មធ្យម​ និង​ក្រោម​មធ្យម​ បាន​ក្លាយជា​ម្ចាស់ដី​កម្មសិទ្ធិ​ ទុក​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​ផង​ដែរ​ តាម​ ​; រយៈ​រូបភាព​ពុះ​ជា​ដី​ឡូ​តិ៍​ ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​សមរម្យ​ជាទីបំផុត​។

អភិបាលរងស្រុក​អង្គស្នួល​ លោ​កនូ​ សុវណ្ណា​រិទ្ធិ​ បាន​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ថ្មីនេះ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ “អង្គស្នួល​គឺជា​ស្រុក​មួយ​ដែល​មាន​ព្រុំ​ប្រទល់​ជាប់នឹង​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ និង​ប្រកប​អាជីវកម្ម​ ពាណិជ្ជកម្ម​ច្រើន​ ហើយក៏​ស្ថិតនៅ​ជាប់​គម្រោង​ផ្លូវ​សំ​ខាន់​ៗរបស់​រាជរដ្ឋាភិបាល​ ដែល​បង្កើត​ឡើង​ ជម្រុ​ញដល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ កំណើន​បណ្តា​រោងចក្រ​ សហគ្រាស​ជាច្រើន​បាន​ និង​កំពុងតែ​មក​តាំងនៅ​ ក្រោយ​ការ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ ដែល​គោរព​ទៅតាម​គោលការណ៍​របស់​រដ្ឋាភិបាល​”។ លោក​បាន​បន្ត​ទៀត​ថា​ “មិនយូរ​ទៀត​នោះ​ទេ​ អង្គស្នួល​នឹង​កែប្រែ​មុខមាត់​កាន់តែ​ល្អ​ប្រសើរ​ និង​ឆាប់រហ័ស​បំផុត​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​ ជាពិសេស​តាមរយៈ​គម្រោង​ “ក្រុង​ថ្មី​ដី​មាស​”។

នៅក្នុង​កម្មវិធី​ខាងលើ​នេះ​ ក៏​មាន​កិច្ច​ចុះហត្ថលេខា​អនុស្សារ​ណៈ​យោគយល់​រវាង​ក្រុមហ៊ុន​អចលនទ្រព្យ​ KH​ Land​ Co​,. Ltd​ ជាមួយ​ក្រុមហ៊ុន​ភ្នាក់​អចលនទ្រព្យ​ជា​ដៃគូ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here