ដោយ វុត្ថា
ភ្នំពេញៈ យោងតាមច្បាប់របស់កម្ពុជាបង្ហាញថា ការបញ្ចប់គម្រោងវិនិយោគត្រូវបានបញ្ចប់តាមមធ្យោបាយពីរយ៉ាង១ ក្រៅប្រព័ន្ធតុលាកា និងក្នុងប្រព័ន្ធតុលាការ ។
បញ្ចប់អាជីវកម្មក្រៅប្រព័ន្ធតុលាការ សំដៅដល់ឆន្ទៈរបស់វិនិយោគិន គឺអ្នកវិនិយោគិន មានបំណងឈប់ធ្វើសកម្មភាពវិនិយោគ ។ អ្នកវិនិយោគនោះត្រូវជូនព៌តមានទៅ CDC តាមលិខិត អនុសិទ្ធិឬលិខិតប្រគលផ្ទាល់ដៃ ដោយបញ្ជាក់ពីមូលហេតុនៃការឈប់ធ្វើសកម្មភាពនៃអាជីវកម្មរបស់ខ្លួន ក្នុងលិខិតនោះត្រូវមានចុះហត្ថលេខារបស់អ្នកវិនិយោគិន ឬមេធាវីតំណាងឲ្យវិនិយោគិន។
ក្នុងឯកសារដែលមានការពាក់ព័ន្ធនោះត្រូវធ្វើការបញ្ជាក់ឲ្យបានត្រឹមត្រូវពីការដោះស្រាយបំណុលរួចរាល់ចប់សព្វគ្រប់ ។ ពិសេសបំណុលពន្ធរដ្ឋ ។ ដោយមានការអនុញ្ញាតឲ្យបញ្ចប់អាជីវកម្មពី CDC រួចមក អ្នកវិនិយោគិនត្រូវសុំលុបឈ្មោះក្រុមហ៊ុន ពីក្រសួងពា ណិជ្ជកម្ម អនុលោមតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិនិយោគឆ្នាំ២០០៣ មាត្រា ២១ និង២២ថ្មី។
បញ្ចប់អាជិវកម្មក្នុងប្រព័ន្ធតុលាការ សំដៅដល់ករណីដែលអ្នកវិនិយោគិន ប្រកបរបរអាជីវកម្ម ខាតបង់ប្រាកកាស គឺប្រកាសក្ស័យធន ពេលនោះតុលាការត្រូវអនុវត្តច្បាប់ស្តីពីការក្ស័យធន ដើម្បីជម្រះបំណុល និងលក់ឡាយឡុងនូវទ្រព្យសម្បត្តិក្រុមហ៊ុនយកទៅសងបំណុល បន្ទាប់មកតុលាការធ្វើការប្រកាសបិទក្រុមហ៊ុនជាស្ថាពរ៕