ដោយ វុត្ថា
អាស៊ី៖ ទីផ្សារការិយាល័យកម្រិតមធ្យមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនឡើត ប្រមាណ ០.៩ ភាគរយនៅត្រីមាសទី ២ នៃឆ្នាំ ២០១៩ បន្ទាប់ពីបានធ្លាក់ចុះក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានបង្ហាញកន្លងមកនេះថា ការិយាល័យនៅក្នុងទីក្រុងតូក្យូមានកំណើនជួលខ្លាំងបំផុតនៅត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលកើនឡើង ៦,៩ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសដោយសារការផ្គត់ផ្គង់ការិយាល័យមានកំណត់។
-->
Knight Frank បន្តថា ចំណែកទីផ្សារការិយាលនៅក្នុងទីក្រុងសំខាន់ៗរបស់ចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅប្រចាំត្រីមាសបំផុតនៅអាស៊ីប៉ាស៊ីហ្វិកដោយទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និងទីក្រុងហុងកុងធ្លាក់ចុះ ១,៦% ១,១% និងទីក្រុងហុងកុងធ្លាក់ចុះ ១,១% ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះ។
ប្រធានផ្នែកស្រាវជ្រាវប្រចាំអាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Knight Frank លោក Nicholas Holt បានមានប្រសាសន៍ថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សសេដ្ឋកិច្ច ចិន-អាមេរិក ដែលបន្តទៅដោយគ្មានទីបញ្ចប់ និង ប្រទេសអង់គ្លេសគ្រោងដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុ (Brexit) ព្រមទាំងការផ្ទុះតវានៅក្នុងទីក្រុងហុងក្នុងរយៈពេលកន្លងមកនេះ ត្រូវបានរំពឹងថា សម្រាប់ឆ្នាំ ២០១៩ នេះ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់ទីផ្សារការិយាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក។
តែយ៉ាងណាក៏ដោយ សម្រាប់ទីផ្សាការិយាល័យនៅក្នុងទីក្រុង Melbourne មានការជួលកើនឡើងបាន ៣,៧ ភាគរយ ខណៈទីផ្សារផ្សេងទៀតនៅក្នុងសន្ទស្សន៍នេះនៅដដែលឬកើនឡើងតិចតួច។
ក្នុងរយៈពេល ១២ ខែ ទីក្រុង Melbourne នាំមុខមុនជាមួយនឹងការកើនឡើង ១៦ ភាគរយនៃការជួលការិយាល័យធំ ៗ ក្នុងរយៈពេលមួយឆ្នាំដល់ត្រីមាសទី ២ ឆ្នាំ ២០១៩ ។ទីក្រុងតូក្យូ ទីក្រុងបាងកក និងទីក្រុងសឹង្ហបូរីបានប្រកាសពីការជួលការិយាល័យឈានមុខគេជាង ១០ ភាគរយនៅចន្លោះត្រីមាសទី ២ ឆ្នាំ ២០១៨ និងត្រីមាសទី ២ ឆ្នាំ ២០១៩ ។
លើសពីនេះទៀតការជួលការិយាល័យនៅទីក្រុង Jakarta បានធ្លាក់ចុះ ១០,៨% ក្នុងកំឡុងពេល ១២ ខែដល់ត្រីមាសទី ២ ឆ្នាំ ២០១៩ ខណៈពេលដែលទីក្រុងប៉េកាំងឃើញថាមានការធ្លាក់ចុះ ៣,២%។
ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា ការជួលបឋមនៅក្នុងទីផ្សារការិយាល័យភាគច្រើននឹងមានស្ថិរភាព ឬកើនឡើងក្នុងរយៈពេល ១២ ខែខាងមុខ ប៉ុន្តែរំពឹងថានឹងមានការធ្លាក់ចុះនៅទូទាំងទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងហុងទីក្រុងកុងគូឡាឡាំពួ និងទីក្រុងម៉ានីល៕