លោក​ Jack​ Ma​ ចូលនិវត្តន៍​ហើយ​នៅ​ថ្ងៃនេះ​ ជាមួយ​ទ្រព្យសម្បត្តិ​ ៣៨​,៤ពាន់​លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ លោក​ Jack​ Ma​ សហស្ថាបនិក និងជាមេធំ​ក្រុមហ៊ុន​លក់ទំនិញយក្សរបស់ចិន Alibaba​ ដែល​មានតម្លៃ​គិតជា​ទឹកប្រាក់ ៤៦០ពាន់​លាន​ដុល្លារ​ នឹង​ចូលនិវត្តន៍​នៅ​ថ្ងៃនេះ​ក្នុង​ថ្ងៃកំណើត​គម្រប់​អាយុ៥៥ឆ្នាំ​របស់​លោក​។

បរុស​មាឌតូច​កម្ពស់១​,៦១សង់ទីម៉ែត្រ​ ប៉ុន្តែ​មាន​បុគ្គលិក​លក្ខណៈ​អស្ចារ្យ​ និង​មាន​ប្រាក់​ក្នុង​ហោប៉ៅ៣៨​,៤ពាន់​លាន​ដុល្លារ​ បាន​ប្រកាស​ពី​ផែនការ​ចូលនិវត្តន៍​របស់​លោក​កាលពី​ឆ្នាំមុន​។

ក្រុម​អ្នកវិភាគ​បានដឹង​ឲ្យ​ថា​ វា​ជា​ការ​ចង់​ដឹង​ ចង់​ឃើញ​មួយ​ដែល​ថា​ លោក​ Jack​ Ma​ នឹង​លាឈប់​ពី​ក្រុមហ៊ុន ​Alibaba​ ក្នុង​គ្រាលំបាក​នៅពេល​ក្រុមហ៊ុន​របស់​លោក​បាន​ជួប​ការ​លំបាក​ ហើយ​នៅពេល​ដែល​លោក​ឧស្សាហ៍​ព្យាយាម​ឲ្យ​និយោជិក​ ដែល​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់៩៩៦​ ដែល​ទាមទារ​ធ្វើការ​ចាប់ពី​ម៉ោង៩​ ព្រឹក​ដល់៩យប់​ និង៦ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។

លោក ​Jack​ Ma ​កាលពី​ខែមេសា​ បាន​និយាយ​ថា​ “ប្រសិនបើ​យើង​រក​វត្ថុ​ដែល​យើង​ចូលចិត្ត​ ច្បាប់៩៩៦មិនមែន​ជា​បញ្ហា​ទេ​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ ការងារ​របស់​អ្នក​រាល់​នាទី​គឺ​ធ្វើទារុណកម្ម​”។

លោក​បាន​បន្ថែម​ថា​ “ខ្ញុំ​គិតថា៩៩៦គឺជា​ពរ​ដ៏​ធំ​មួយ​ ។ តើ​អ្នកទទួល​បាន​ជោគជ័យ​ដែល​អ្នក​ចង់បាន​ ដោយ​មិន​ចាំបាច់​ចំណាយពេល​វេលា​ និង​ពេលវេលា​បន្ថែម​ទៀត​យ៉ាងដូច​ម្តេច​?”។

ថ្មី​ៗនេះ​ ក្រុមហ៊ុន​ Alibaba​ បាន​ជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន​។ អាមេរិក​បាន​ថ្កោលទោស​ទីផ្សារ​ Taobao​ របស់​ក្រុម​នេះ​ថា​ ជា​ឃ្លាំង​ផ្ទុក​ផលិតផល​ក្លែងក្លាយ​ និង​ទំនិញ​ផ្សេងទៀត​ដោយ​លួច​កម្មសិទ្ធិ​បញ្ញា​របស់​អាមេរិក​ ដែល​ជា​បញ្ហា​ចម្រូងចម្រាស​ និង​ជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។

​ក្រុមហ៊ុន​នេះ​ ក៏បាន​រង​ភាព​បរាជ័យ​ ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ MoneyGram​ ដោយ​បន្ត​ភាព​លំបាក​របស់​ខ្លួន​ក្នុង​ការពង្រីក​ខ្លួន​នៅ​ក្រៅ​ទ្វីបអាស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here