ដោយ Donald Lee
ជប៉ុន៖ ប្រជាជនរាប់ពាន់នាក់នៅតែមិនទាន់មានថាមពល និងអគ្គិសនីនៅ និងជុំវិញទីក្រុងតូក្យូរយៈពេល៤ថ្ងៃ បន្ទាប់ពីព្យុះ Faxai បានវាយលុកទីក្រុងនេះ ខណៈការផ្គត់ផ្គង់ជំនួយកំពុងបោកបក់ទៅតំបន់ដែលរងគ្រោះខ្លាំងបំផុត។
សារព័ត៌មានក្យូដូបានរាយការណ៍ថា ប្រជាជនជាង ៣០០,០០០ នាក់នៅតែគ្មានថាមពល ហើយ២០,០០០គ្រួសារទៀតគ្មានទឹកប្រើប្រាស់។
-->
ព្យុះ Faxai បានបោកបក់ចូលប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនសាធារណៈ និងឧបករណ៍ប្រើប្រាស់។ មនុស្សជិតមួយលាននាក់មិនទទួលបានអគ្គិសនីនៅក្នុងអាណាខេត្តជុំវិញទីក្រុងតូក្យូ បន្ទាប់ពីព្យុះ។
ជើងហោះហើរជាង១០០ ត្រូវបានលុបចោលកាលពីថ្ងៃច័ន្ទ ហើយមនុស្សជាង ១៣,០០០នាក់ មិនអាចចាកចេញពីអាកាសយានដ្ឋានណារីតា នៃទីក្រុងតូក្យូ បន្ទាប់ពីសេវាកម្មរថភ្លើងត្រូវបានលុបចោល។
អ្នកដំណើរជិត៣លាននាក់រងផលប៉ះពាល់ ដោយសារការឈប់ផ្អាក់រថភ្លើង និងការពន្យារពេលនៅទីក្រុងតូក្យូកាលពីថ្ងៃច័ន្ទ៕
