ដោយវុត្ថា
ភ្នំពេញ៖ អ្វីជាគោលការណ៍នៃការធ្វើជំនួញឬវិនិយោគ ជាពាក្យដែលមានសារៈសំខាន់ ដែលលោកអ្នកគួរសិក្សាស្វែងយល់ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន។
គេហទំព័រ Propertyarea.asia សូមលើកយកនូវចំណេះដឹងសំខាន់ថ្មីមួយទៀត ដើម្បីឲ្យលោក អ្នកបានសិក្សាស្វែងយល់។
-->
យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើជំនួញ ឬវិនិយោគអាចប្រព្រឹត្តទៅបានដោយសេរី នៅក្នុងការកំណត់របស់ច្បាប់។ ការប្រកបមុខរបរត្រូវមានសេរីភាពសេដ្ឋកិច្ច គឺតម្រូវឲ្យរដ្ឋគោរពសេរីភាពប្រកបមុខរបរ និងអាជីវកម្មផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម គោរពទៅលើសិទ្ធិលើមធ្យោបាយផលិតកម្ម។
សេរីភាពក្នុងការធ្វើជំនួញ គឺពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួន ដោយសេរី រដ្ឋត្រូវតម្រូវឲ្យប្រជាពលរដ្ឋលក់ផលិតផលទៅឲ្យរដ្ឋ ដើម្បីឲ្យមានការីកចម្រើនលើថវិកាជាតិ។
មិនតែប៉ុណ្ណោះរដ្ឋមិនអនុញ្ញាតឲ្យយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ លើកលែងតែមានករណីពិសេស ដូចជាពេលកើតកលយុគ ឬមានគ្រោះអាសន្នជាដើម (យោងមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា)៕