សំណង់​អគារ​ពាណិជ្ជកម្ម​ចំនួន១៤នៅក្នុង​ក្រុង​ព្រះសីហនុ​នឹង​ត្រូវ​វា​យកម្ទេច​ចោល​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ សំណង់​អគារ​ពាណិជ្ជកម្ម​របស់​ចិន​ចំនួន១៤គម្រោង​ នៅក្នុង​ក្រុង​ព្រះសីហនុ​ នឹង​ត្រូវា​យក​ម្ទេច​ចោល​ ដើម្បី​បង្ការ​និង​ការពារ​ហានិភ័យ​ ដែល​កើតឡើង​ជាយថាហេតុ​ ក្រោយពី​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​របស់​ រដ្ឋាភិបាល​កម្ពុជា​បាន​រក​ឃើញថា​ គ្មាន​ច្បាប់​ត្រឹមត្រូវ​ និង​ខុស​លក្ខណៈ​បច្ចេកទេស​។

លោក​ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេ​ត្ដ​ព្រះសីហនុ​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ជា​ផ្លូវការ​មកដល់ពេលនេះ​ មាន​សំណង់​អគារ​ពាណិជ្ជកម្ម​ចំនួន១៤ត្រូវ​បាន​ផ្អាក​ការសាងសង់​ និង​ ត្រូវ​វាយកម្ទេច​ចោល​ដោយសារតែ​សំណង់​អគារ​នេះ​ គឺ​ខុស​លក្ខណៈ​បច្ចេកទេស​ និង​មិន​អាច​កែសម្រួល​បាន​។

លោក​បន្ត​ថា​ “កន្លងមក​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ បាន​ជូនដំណឹង​ទៅដល់​ម្ចាស់​សំណង់​អគារ​ទាំងនេះ​ រួចហើយ​ ​និង​បាន​ហៅ​ពួកគាត់​មក​ជួបពិភាក្សា២ដង​រួច​មហើយ​ដែរ​ ដើម្បី​ឱ្យ​វាយកម្ទេច​ចោល​ ក្នុង​ការ​បញ្ជៀស​ហា​នី​ភ័យ​ដែល​កើតឡើង​ជាយថាហេតុ​ណាមួយ​”។

លោក​បន្ថែម​ថា​ ក្រុមការងារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ បាន​នឹង​កំពុងធ្វើការ​សិក្សា​លើ​អគារ​ផ្សេង​ៗទៀត​ ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​នូវ​អគារ​ដែល​មាន​បញ្ហា​ ​និង​មិន​ស្របតាម​ស្តង់ដារ​ និង​បច្ចេកទេស​តម្រូវ​ ហើ​យម​ដល់ពេល​នេះ​ ក្រុមការងារ​របស់ក្រ​សួង​បាន​ពិនិត្យ​ចំពោះ​អាគារ​បាន​ជាង៥០០សំណង់​អគារ​ នៅក្នុង​ក្រុង​ព្រះ​សី​នុ​នេះ​។

លោក​ឃាង​ ភា​រម្យ​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​អគារ​ដែល​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ និង​គោរព​បាន​នូវ​ស្ត​ងដារ​បច្ចេកទេស​ ដែល​កំ​ណង់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ គឺ​នៅតែ​ដំណើរការ​សាងសង់​ជា​ធម្មតា​។ រី​ឯសំណង់​អគារ​ណាមួយ​មិនទាន់​មានច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ​ ក្រុមការងារ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ ដើម្បី​ឱ្យ​ម្ចាស់​សំណង់​អគារ​ទាំងនោះ​ ទៅ​សុំច្បាប់​សាងសង់​ឱ្យ​បាន​ត្រឹមត្រូវ​។

អ្នកនាំពាក្យ​រូប​នេះ​បន្ថែម​ថា​ នៅពេល​ម្ចាស់​សំណង់​អគារ​ទាំង១៤នេះ​ វា​យក​ម្ទេចចោយ​រួចហើយ​ អាច​ស្នើសុំ​ច្បាប់​សាងសង់​ជាថ្មី​ឡើងវិញ​ ដោយ​ក្នុង​នោះ​ក្រសួង​ ក៏ដូចជា​ រដ្ឋបាល​ខេត្ត​នឹង​ជួយ​សម្របសម្រួល​បន្ថែម​ ដើម្បី​ជំរុញ​ឱ្យ​និ​តិ​វិធី​មានការ​ចេញច្បាប់​នេះ​ ឱ្យ​បាន​លឿន​ ​និង​ពិនិត្យ​លើ​បច្ចេកទេស​ និង​គំរូ​ប្លង់​ផ្សេង​ៗ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការសាងសង់​ជា​លើក​ទី២នេះ​ពុំ​មាន​បញ្ហា​។

លោក​បន្ត​ថា​ “សំណង់​អគារ​ពាណិជ្ជកម្ម​ទាំង១៤នេះ​ ភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ និង​ម្ចាស់ដី​ជួល​ជា​ជន​ខ្មែរ​ ហើយ​មាន​សំណង់​មួយចំនួន​ត្រូវ​បាន​ នឹង​កំពុង​វាយកម្ទេច​ និង​មួយចំនួន​ទៀត​ត្រៀម​នឹង​វាយកម្ទេច​ តាម​ការ​សេចក្តី​ជូនដំណឹង​របស់​សាលាខេត្ត​ ព្រោះ​ជាដាច់ខាត​មិន​អាច​ទុក​បានទេ​ ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ផ្សេង​ៗ”។

អភិបាលខេត្ត​ព្រះ​សីនុ​ លោក​គួច​ ចំរើន​នៅក្នុង​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​បច្ចេកទេស​សំណង់​កាលពី​កន្លងមក​នេះ​ថា​ ក្រុមការងារ​បាន​រក​ឃើញ​នូវ​ចំណុច​ខ្វះខាត​ ត្រូវ​រុះរើ​សំណង់​ចេញ​ ហើយក៏​មានការ​សោក​ស្តាយ​ផង​ដែរ​ ព្រោះ​នេះ​ជា​កំហុសឆ្គង​របស់​អ្នកម៉ៅការ​សាងសង់​ខ្វះ​គុណភាព​ មាន​ហានិភ័យ​ខ្ពស់​ មិន​អាច​ឱ្យ​សាងសង់​បន្ត​ទៀត​បាន​។

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀង​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​កាលពី​កន្លងទៅ​នេះ​ បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ ដើម្បី​ចុះ​ត្រួត​ពិ​និ​តការដ្ឋាន​សំណង់​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​ ជាពិសេស​សំណង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​មាន​សំណង់​អគារ​រីក​លូតលាស់​ច្រើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នំា​កន្លងមក​នេះ​ សំដៅ​ដល់​ការគ្រប់គ្រង​សំណង់​ឱ្យ​មានគុណ​ភាព​ សុវត្ថិភាព​ និង​ស្តង់ដារ​អន្តរជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here