ដោយ វុត្ថា
ភ្នំពេញ៖ យោងតាមទិដ្ឋភាពច្បាប់ គឺកម្ពុជាមិនអាចធ្វើតូបនីយកម្មទ្រព្យសម្បត្តិវិនិយោគបានទេ ដោយសារយន្តការកិច្ចព្រមព្រៀងអន្តរជាតិ បានកំណត់នូវគោលការណ៍ រដ្ឋទទួលនូវវិនិយោគត្រូវផ្តល់ការការពារ សន្តិសុខពេញលេញ ជាពិសេសរដ្ឋមិនអាចចាត់វិធានការណាមួយ ដើម្បីដកហូតទ្រព្យសម្បត្តិវិនិយោគ តាមវិធីតូបនីយកម្ម ឬវិធានដកហូតសិទ្ធិផ្សេងទៀត ចំពោះវិនិយោគបរទេស ដែលបានមកវិនិយោគលើទឹកដីរបស់ខ្លួនឡើយ។
មានគោលការណ៍ដែលត្រូវលើកលែងដូចជា ការវិនិយោគដោយស្របច្បាប់ ដើម្បីផលប្រយោជន៍សាធារណៈ មិនត្រូវធ្វើឡើងដោយមានការរើសអើង ត្រូវសងសំណងយ៉ាងឆាប់រហ័ស ត្រឹមត្រូវ មានប្រសិទ្ធិភាព ទឹកប្រាក់សំណងអាចធ្វើការផ្ទេរបានដោយសេរី (ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់)។






