ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញចំនួនបួនរូប នឹងផ្តល់ការចែករំលែកចំណេះដឹងរួមគ្នាលើ វិស័យវិធីសាស្រ្ត ក្នុងការប្រើប្រាស់អ៊ីនធើណេត ឲ្យមានប្រសិទ្ឋភាពលើវិស័យជំនួញ និងប្រព័ន្ឋ E-Commerce។
កម្មវិធីនេះនឹងមានបទបង្ហាញនូវព័ត៌មាន និងចំណេះដឹងសំខាន់ៗមួយចំនួនដល់អ្នកចូលរួម ដូចជា ១.ស្វែងយល់ពីវិធីគ្រប់គ្រងជំនួញរបៀបថ្មី ២.រកឱកាសសមរម្យក្នុងការបង្កើនចំណូល ៣. យល់ពីប្រយោជន៍នៃជំនួយតាមអនឡាញ ៤. ភ្ជាប់បណ្តាញជាមួយអ្នកគិតដូចគ្នា ៥.អនុវត្តជំនាញជំនួញជាក់ស្តែង។
-->
យោងតាមព៌តមានរបស់អ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថា អត្ថប្រយោជន៍បន្ថែមនៃវគ្គសិក្សានេះរួមមាន បានគណនីe-commerce តម្លៃ៥០ដុល្លារត្រឡប់ទៅវិញ សម្រាប់អនុវត្តជាក់ស្តែង វិញ្ញបនបត្សបញ្ចប់វគ្គសិក្សា អាហារសម្រន់២ពេល។ អាចត្រឡប់មករៀនម្តងទៀតបាន ដោយឥតគិតថ្លៃ។
ខកខានកាលពីវគ្គមុនមែនទេ? យើងខ្ញុំនឹងរៀបចំវគ្គសិក្សា e-commerce នេះម្តងទៀតនៅថ្ងៃទី២១ខែកញ្ញានេះ។ សូមចុះឈ្មោះឥឡូវនេះតាមតំណមួយនេះ៖ https://forms.gle/NKwud5Ww9FtY8csk6។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខ ០១២៦៨៤៩៥៥ ឬ ០១៥២២៦៦០២ ឬប្រអប់សារទំព័ររបស់យើងខ្ញុំ។ ប្រញាប់ឡើងកន្លែងមានកំណត់៕
