ដោយ វុត្ថា
បាងកកៈ ក្រុមហ៊ុនទីប្រឹក្សាផ្នែកអចលនៈទ្រព្យ Colliers International Thailand បានព្យាករណ៍ថា អគារធ្វើការរួមគ្នានៅក្នុងទីក្រុងបាងកក នឹងកើនឡើង៥០ភាគរយក្នុង រយៈពេល២ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនបរទេសជាច្រើន ចាប់ផ្តើមផ្លាស់ទៅប្រទេសថៃដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិង ចិនកំពុងតែកើនឡើង។

-->
លោក Phattarachai Taweewong នាយករងផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Colliers International Thailand បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការកើនឡើងយ៉ាងខ្លាំងនៃការផ្គត់ផ្គង់នូវអគារធ្វើការរួមគ្នា នៅក្នុងទីក្រុងបាងកកនេះដោយសារ មានការកើនឡើងនៃក្រុមហ៊ុនប្រតិបត្តិករអន្តរជាតិ។
លោកថា “ទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ក៏អ្នកអភិវឌ្ឍន៍អគារធ្វើការរួមនៅតែបន្តពង្រីកគម្រោងវិនិយោគរបស់ពួកគេនៅទីក្រុងបាងកក ព្រោះប្រទេសថៃគឺជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់អាជីវកម្មដែលផ្លាស់ប្តូរទីតាំង ក្នុងពេលមានសង្គ្រាមពាណិជ្ជកម្ម”។
យោងតាមរបាយការណ៍របស់ទ្រព្យ Colliers International Thailand បានបង្ហាញដែរថា ក្រុមហ៊ុនបរទេសជាច្រើន មានគម្រោងផ្លាស់ប្តូរទៅប្រទេសថៃ និងបានឹងកំពុងស្វែងរកអគារការិយាល័យ ដើម្បីជួលក្នុងការដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុនរបស់ពួកគេ។
ក្រុមហ៊ុនទាំងនេះ ទំនងជានឹងជ្រើសរើសយកកន្លែងធ្វើការរួមគ្នាជំនួសវិញ ព្រោះថាការិយាល័យការិយាល័យនៅទីក្រុងបាងកក មានការផ្គត់ផ្គង់មានកំណត់ជាពិសេសកន្លែងរលំដាប់ A នៅក្នុងទីតាំងដែលមានអាជីវកម្មកណ្តាល (CBD) នៅក្នុងប្រទេសថៃ។
លោក Phattarachai បន្ថែមថាអត្រាការិយាល័យ ដែលនៅទំនេរនៅក្នុងទីក្រុងបាងកកគឺទាបជាង១០ភាគរយ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
យោងតាមការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Colliers បានព្យាករណ៍ថា នឹងមានការផ្គត់ផ្គង់អគារធ្វើការរួមថ្មីយ៉ាងតិច៥ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីផ្សារការិយាល័យនៅក្នុងទីក្រុងបាងកកនៅឆ្នាំ ២០២១ ខាងមុខនេះ។
ក្នុងចំណោមការផ្គត់ផ្គង់ថ្មី៧៨ភាគរយ នឹងបានមកពីក្រុមហ៊ុនធំៗរួមមានក្រុមហ៊ុន WeWork មកពីសហរដ្ឋអាមេរិកដែលមានទំហំ២០,០០០ ម៉ែតការ៉េនៅទីតាំងចំនួន៥ រួមមាន អគារ Spring Tower និងអគារ Siripinyo នៅតំបន់ Ratchathewi អគារ Suthi នៅលើផ្លូវ Petchaburi អគារ The Parq នៅតាមបណ្តោយ Rama IV និងអគារVanissa នៅលើផ្លូវ Chidlom ៕