តៃវ៉ាន់​នឹង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ថ្មី​តភ្ជាប់​មកកាន់​កម្ពុជា​

0

ដោយ​ ម៉ា​ណេត

​តៃវ៉ាន់​៖ ស្រប​មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន​ និង​គោលនយោបាយ​និរតី​នៃ​រដ្ឋាភិបាល​ ទីក្រុង​ Hualien​ របស់​តៃវ៉ាន់​នឹង​បង្កើត​ឱ្យ​មាន​ជើងហោះហើរ​ថ្មី​ដែល​នឹង​ទៅកាន់​គោលដៅ​ចំនួន​ពីរ​នៃ​ប្រទេស​កម្ពុជា​នា​ខែក្រោយ​នេះ​។ នេះ​បើ​យោង​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៩​ កញ្ញា​។

ចិន​បាន​ហាមឃាត់​ភ្ញៀវ​ទេសចរ​ខ្លួន​មិន​ឱ្យមក​លេង​កោះ​តៃវ៉ាន់​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី​ ១ ខែ​ សីហា​ដូច្នេះ​ កោះ​នេះ​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។

ជា​តំបន់​មួយ​ក្នុងចំណោម​កោះ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ជាងគេ​បំផុត​នៅ​កោះ​តៃវ៉ាន់​ ទីក្រុង Hualien​ នឹង​មិន​ត្រឹមតែ​ភ្ជាប់​បណ្តាញ​ផ្លូវអាកាស​ថ្មី​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ខែក្រោយ​ប៉ុណ្ណោះទេ​ ថែមទាំង​មាន​ទិសដៅ​ពីរ​ទៀត​នៅ​កម្ពុជា​គឺ​រាជធានី​ភ្នំពេញ​ និង​សៀមរាប​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Liberty​ Times​។

ការហោះហើរ​ដែល​រៀបចំឡើង​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ Sky​ Angkor​ Airlines​ នៅ​ថ្ងៃទី​ ២៦​ ខែ​ តុលា​និង​ថ្ងៃទី​ ៨ ខែវិច្ឆិកា​នឹង​នាំ​ប្រជាជន​កម្ពុជា​ប្រមាណ​ ៣០០​ នាក់​ទៅកាន់​ទីក្រុង​ Hualien​ និង​ទីក្រុង​ Taitung​។

អ្នកទេសចរ​អាស៊ី​អាគ្នេយ៍​ក៏​នឹង​ចូលរួម​ក្នុង​ការរៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​តៃប៉ិ​ រី​ឯភ្ញៀវ​ទេសចរ​តៃវ៉ាន់​ នឹង​ទៅ​ទស្សនា​ប្រាសាទបុរាណ​ និង​មានឱកាស​លេង​វាយ​ហ្គោល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here