ដោយ Donald Lee
ហុងកុង៖ អ្នករស់នៅទីក្រុងហុងកុងកំពុងដាក់ពាក្យសុំជួបជាមួយអ្នកដឹកនាំទីក្រុងលោកស្រី Carrie Lam នៅក្នុងកិច្ចពិភាក្សាតុមូលដែលមិនធ្លាប់មានពីមុនពីរម៉ោងដែលគ្រោងធ្វើនៅថ្ងៃទី ២៦ ខែ កញ្ញា។
រដ្ឋាភិបាលនឹងជ្រើសរើសមនុស្សចំនួន ១៥០ នាក់ដើម្បីចូលរួមព្រឹត្តិការណ៍ដែលនឹងត្រូវធ្វើឡើងនៅឯពហុកីឡាដ្ឋានមហាក្សត្រី Elizabeth ចាប់ពីម៉ោង ៧ យប់ដល់ ៩យប់។
-->
រដ្ឋបាលរបស់លោកស្រី Carrie Lam បានសរសេរថា “សម័យប្រជុំនេះនឹងក្លាយជាវេទិកាសន្ទនាបើកទូលាយក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជនដើម្បីអញ្ជើញប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីបង្ហាញទស្សនៈរបស់ពួកគេចំពោះរដ្ឋាភិបាលដើម្បីស្វែងយល់ពីការមិនសប្បាយចិត្តនៅក្នុងសង្គម និងស្វែងរកដំណោះស្រាយ”។
រដ្ឋាភិបាលហុងកុង បានបន្ថែមថា អ្នកចូលរួមទាំងអស់ដោយមិនគិតពីជំហរនយោបាយ ឬសាវតាអាចបង្ហាញពីទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ។ តំណាងរដ្ឋាភិបាលនឹងស្តាប់ទស្សនៈរបស់សាធារណជនដោយភាពស្មោះត្រង់បើកចំហរ។
ទីក្រុងហុងកុងត្រូវបានរញ្ជួយដោយអំពើហឹង្សាមួយនៅចុងសប្តាហ៍មួយទៀតនៅក្នុងការប្រមូលផ្តុំប្រឆាំងនឹងរដ្ឋាភិបាលរយៈពេលជាង ១៥ សប្តាហ៍របស់ខ្លួន។
សេដ្ឋកិច្ចហុងកុងបានទទួលរងពីការរំខានដល់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងអាកាសយានដ្ឋានរបស់ទីក្រុង។ អត្រាកំណើនផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០,៤ ភាគរយនៅក្នុងត្រីមាសទី ២ ហើយទីភ្នាក់ងារវាយតម្លៃហិរញ្ញវត្ថុ Fitch បានបន្ទាបចំណាត់ថ្នាក់ឥណទានរបស់ទីក្រុងនេះ ដោយសារតែការប្រមូលផ្តុំគ្នាកំពុងបន្ត។
លោក Paul Chan រដ្ឋលេខាធិការហិរញ្ញវត្ថុហុងកុង បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះ ៤០ ភាគរយនៅក្នុងខែ សីហា។ អ្នកទេសចរមកពីចិនដីគោកបានធ្លាក់ចុះយ៉ាងគំហុកជិត ៩០ភាគរយ ហើយអាកាសយានដ្ឋានអន្តរជាតិហុងកុងរងការថយចុះអ្នកដំណើរជិត ៨៥០,០០០ នាក់ក្នុងខែតែមួយ៕