នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ៨រូប​ មាន​ប្រាក់បៀវត្សរ៍​ត្រឹមតែ ១ដុល្លារ​

0

ដោយ​ វល័​ក្ខ​

ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​នៅ​លើ​ពិភពលោក​ ជាពិសេស​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ បាន​ចំណាយ​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​យ៉ាងច្រើន​ សន្ធឹក​ដល់​អគ្គនាយក​ឬនាយក​ប្រតិបត្តិ​ (CEO​) រហូតដល់​ខ្ទង់លាន​ដុល្លារ​ ប៉ុន្តែ​ក៏​មាន​ CEO​ ក្រុមហ៊ុន​ជាច្រើន​សម្រេចចិត្ត​ទទួលយក​ប្រាក់បៀវត្ស​តែ១ដុល្លារ​ផង​ដែរ​។

ខាងក្រោម​នេះ​ គឺ​ជា​បញ្ចី​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ របស់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ដែល​មាន​ប្រាក់បៀវត្ស​ត្រឹមតែ១ដុល្លារ​អាមេរិក​ដូចជា​៖

លោក​ Larry​ Page​ និង​ Sergey​ Brin​

ទាំងពីរ​នាក់​នេះ​ គឺជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ Google​ ដោយ​បច្ចុប្បន្ន​គឺ​ស្ថិតនៅ​ក្នុង​តារាង​កំពូល​មហាសេដ្ឋី​លើក​លោក​ ដែល​មាន​លុយ​ច្រើនជាង​គេ​ផង​ដែរ​ ខណៈ​ដែល​ប្រាក់បៀវត្ស​របស់​លោក​ទាំងពីរ​ ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ឱ្យ​ដឹង​ថា​ មានត្រឹមតែ ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ចាប់តាំងពី​ឆ្នាំ២០០៤​។

គិត​ត្រឹម​ថ្ងៃនេះ​ លោក​ Larry​ Page​ មានទ្រព្យ​សម្បត្តិ៥៦ពាន់​លាន​ដុល្លារ​។ ចំណែក​លោក​ Sergey​ Brin​ វិញ​មាន ៥៤​ពាន់​លាន​ដុល្លារ​។

លោក​ Jack​ Dorsey​

ជា​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​សង្គម​ Twitter​ ដោយ​នៅក្នុង​ឆ្នាំនេះ​ លោ​បាន​ប្រកាស​ទទួលយក​ប្រាក់​បៀវត្ស​ប្រចាំឆ្នាំ​ ត្រឹមតែ១.៤០ដុល្លារ​ អាមេរិក​ប៉ុណ្ណោះ​ ខណៈ​ដែល​លោក​មានទ្រព្យ​សម្បត្តិ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Larry​ Ellison​

ជា​សហ​ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Oracle​ ដោយ​បាន​ប្រកាស​កាលពី​ឆ្នាំ​ ២០១៨កន្លងទៅ​នេះ​ថា​ លោក​ទទួល​យក​ប្រាក់បៀវត្ស​ប្រចាំឆ្នាំ​ ត្រឹមតែ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៦៥ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Elon​ Musk​

ជា​សហ​ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា ​Tesla​ ដោយ​នៅក្នុង​ឆ្នាំនេះ​ លោក​បាន​ប្រកាស​ និង​អះអាង​ថា​ លោក​មិន​ទទួលយក​ប្រាក់បៀវត្ស​ពី​ក្រុមហ៊ុន​នេះ​ឡើយ​ ខណៈ​ដែល​បច្ចុប្បន្ន​ លោក​មានទ្រព្យ​សម្បត្តិ​ជាង១៩ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Mark​ Zuckerberg​

ជា​សហ​ស្ថាបនិក​ និង​ជាយ​កប្រតិបត្តិ​បណ្ដាញ​សង្គម​យក្ស​Facebook​ បាន​ប្រកាស​ចូលខ្លួន​ ក្នុង​ក្រុម​នាយក​ប្រតិបត្តិ​ដែល​ទទួលយក​ប្រាក់បៀវត្ស​ ត្រឹមតែ១ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ២០១៣​ ខណៈ​ដែល​ពេលនេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជាង​៦៧ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ David​ Filo​

ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន ​Yahoo​ ដែល​បាន​ប្រកាស​ទទួល​ប្រាក់បៀវត្ស​ ប្រចាំឆ្នាំ​ត្រឹមតែ១ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៤​ ហើយ​នៅពេល​នេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជិត៣ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ Evan​ Spiegel​

បន្ទាប់ពី​បោះផ្សាយ​ IPO​ ក្នុង​ឆ្នាំ២០១៧​ សហ​ស្ថានិ​ក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដា​សង្គម​ Snapchat​ បានសម្រេច​ចិត្ត​ទទួលយក​ប្រាក់បៀវត្សរ៍​ ត្រឹមតែ១ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ខណៈ​ដែល​នៅពេល​នេះ​ លោក​មានទ្រព្យ​សម្បត្តិ​ជិត ៤ពាន់​លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here