ដោយ វល័ក្ខ
ភ្នំពេញៈ បច្ចុប្បន្ន Facebook ត្រូវបានគេទទួលស្គាល់ថា ជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដែលគិតត្រឹមពេលនេះមានចំនួនប្រមាណជា២.៤ពាន់លាននាក់ ប៉ុន្តែលោកអ្នកមានដឹងទេថា ប្រទេសណាមួយដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ? អាមេរិក?។

-->
យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Statista បានបង្ហាញឱ្យដឹងថា ឥណ្ឌាបានក្លាយជាប្រទេស ដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ។ ចំណែកអាមេរិកគឺស្ថិតនៅលេខរៀងទី២។
ខាងក្រោយនេះ គឺជាតារាងបញ្ជីឈ្មោះប្រទេស ដែលមានអ្នកប្រើប្រាស់ Facebook ច្រើនជាងគេ៖
១) ប្រទេសឥណ្ឌា មានអ្នកប្រើរហូតដល់ ២៧០លាននាក់
២) សហរដ្ឋអាមេរិក មានអ្នកប្រើរហូតដល់ ១៩០លាននាក់
៣) ប្រទេសឥណ្ឌនេស៊ី មានអ្នកប្រើរហូតដល់១៣០លាននាក់
៤) ប្រទេសប្រេស៊ីល មានអ្នកប្រើរហូតដល់១២០លាននាក់
៥) ប្រទេសម៉ិចសិក មានអ្នកប្រើរហូតដល់៨២លាននាក់
៦) ប្រទេសហ្វីលីពីន មានអ្នកប្រើរហូតដល់៦៨លាននាក់
៧) ប្រទេសវៀតណាម មានអ្នកប្រើរហូតដល់៥៨លាននាក់
៨) ប្រទេសថៃ មានអ្នកប្រើរហូតដល់៤៦លាននាក់
៩) ប្រទេសអេហ្ស៊ីប មានអ្នកប្រើរហូតដល់៣៨លាននាក់
១០) ប្រទេសតួកគី មានអ្នកប្រើរហូតដល់៣៧លាននាក់
យោងតាមរបាយការណ៍របស់ Facebook ផ្ទាល់បានបញ្ជាក់ឱ្យដឹងថា នៅពេលនេះ Facebook មានបុគ្គលិកជិត៤ម៉ឺននាក់នៅជុំវិញពិភពលោក ហើយកាលពីឆ្នាំ២០១៨ កន្លងទៅនេះ Facebook រកចំណូលបាន ៥៦ពាន់លានដុល្លារអាមេរិក៕