ចាប់​ឱកាស​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ និង​អាស៊ាន​ និស្សិត​អាច​ជ្រើសរើស​អាហារូបករណ៍១០០ភាគរយ​ពី​ KIT​

0
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ និស្សិត​កម្ពុជា​អាច​មាន​ឱកាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ និង​បណ្តា​ប្រទេស​ដទៃទៀត​ បន្ទាប់់​ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍១០០ភាគរយ​ ពី​អ្នក​វិនិយោគ​ជប៉ុន​ ដែល​កំពុង​វិនិយោគ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​។

លោក ​Takeshi​ Izuka​ អ្នក​វិនិយោគ​រមណីយដ្ឋាន ​V Kririrom​ Pine​ Resort​ បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​(KIT​) បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ផ្តល់​អាហារូបករណ៍១០០ភាគរយ​ ដល់​និស្សិត​កម្ពុជា​ ដែល​បន្ទាប់ពី​បញ្ចប់​ការសិក្សា​និស្សិត​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ជាដើម​។

យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ករបស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរី​រម្យ​ ក៏ដូចជា​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​របស់​កម្ពុជា​បានឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​ អាហារូបករណ៍​នេះ​ នឹង​ផ្តល់​ជូន​សិស្ស​បញ្ចប់់​ថ្នាក់​ទី១២​ ក្នុង​ឆ្នាំ​សិក្សា២០១៩​-២០២០​ នេះ​។ វិទ្យាស្ថាន​នេះ​ចាប់ផ្តើម​ប្រកាស​ផ្តល់​អាហារូបករណ៍​ជាថ្មី​ ដល់​សិស្សានុសិស្ស​កម្ពុជា​ ដែល​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៩​ ២០២០នេះ​ ដោយ​សិស្ស​ដែល​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជាប់​ នឹង​ទទួល​បាន​អាហារូបករណ៍១០០ភាគរយ​ បូក​នឹង​សម្ភារៈ​សិក្សា​រហូតដល់​រយៈពេល ៤ឆ្នាំ​។

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ផ្ដល់​អាហារូបករណ៍​ចំពោះមុខ​វិទ្យា​ពីរ​មុខ​ ដោយ​ទីមួយ​គឺ​ វិស្វកម្ម​កុំព្យូទ័រ​ (Software​ Engineering​) និង​គ្រប់គ្រង​បដិសណ្ឋារ​កិច្ច​អន្តរជាតិ​ International​ Hospitality​ Management​។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ ចង់​ធ្វើការ​ប្រឡង​យក​អាហារ​រូបករណ៍​អាច​ធ្វើការ​ ចូល​ទៅចុះ​ឈ្មោះ​តាម​តំណរ​លី​៖https​://goo.gl​/forms​/ly8zdI6Q18jaqqg03​ ។ ក្រោយពី​ចុះឈ្មោះ​រូច​រាល់​ហើយ​ បេក្ខជន​អាច​ទៅ​ស្ដាប់​សិក្ខាសាលា​ណែនាំ​ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ផ្ទាល់​តែម្ដង​ ហើយ​ចំណែក​ឯថ្ងៃ​ប្រឡង​វិញ​ នឹង​ប្រព្រឹត្ត​ឡើង​នា​ថ្ងៃទី​ ២៩​ ខែ​មី​ថុនា​ឆ្នាំ២០១៩​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​។

សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ត្រូវ​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ​ ២០១៤មក​ម្លេះ​ ដោយមាន​កម្ម​វិ​ធី​សិក្សា​រដូចជា​៖ វិ​ស្វ​ករកុំព្យូ​ទរ័​ វិភា​គប្រពន្ធ័​កុំព្យូទ័រ​ បង្កើត​ប្រពន្ធ័​កុំព្យូទ័រ​ គណនេយ្យ​ និង​គ្រប់គ្រង​ រួម​ទាំង​បង្រៀន​ភា​សារ​អង់គ្លេស​ និង​ជប៉ុន​ផង​ដែរ​។

សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ ត្រូវ​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ​ ២០១៤មក​ម្លេះ​ ដោយមាន​កម្ម​វិ​ធី​សិក្សា​រដូចជា​៖ វិ​ស្វ​ករកុំព្យូ​ទរ័​ វិភា​គប្រពន្ធ័​កុំព្យូទ័រ​ បង្កើត​ប្រពន្ធ័​កុំព្យូទ័រ​ គណនេយ្យ​ និង​គ្រប់គ្រង​ រួម​ទាំង​បង្រៀន​ភា​សារ​អង់គ្លេស​ និង​ជប៉ុន​ផង​ដែរ​។

វិទ្យាស្ថាន​ស្ថិតនៅ​ក្នុង​ឧទ្យានជាតិ​គិរីរម្យ​នេះ​ ត្រូវ​បាន​បង្កើត​ដោយ​អគ្គនាយក​ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ដែល​លោក​ជា​ជនជាតិ​ជប៉ុន​មានឈ្មោះ​ថា​ Takeshi​ Izuka​ ដើម្បី​ផ្ដល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​និស្សិត​កម្ពុជា​ ជាពិសេស​ទៅលើ​មុខ​វិទ្យាទាក់ទង​ទៅ​នឹង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​វិស្វកម្ម​កម្មវិធី​កុំព្យូទ័រ​ជាដើម​។

ជា​លទ្ធផល​នៃ​ការ​បណ្ដុះបណ្ដាល​របស់​វិទ្យាស្ថាន​មួយ​នេះ​ និស្សិត​ជំនាន់​ទី១ទទួល​បាន​ឱកាស​ការងារ១០០​% ហើយ​មាន​និស្សិត​រហូតដល់​ទៅ​ ៧០​%បាន​ទៅ​ធ្វើការ​ដល់​ប្រទេស​ជប៉ុន​។

សម្រាប់​លក្ខខណ្ឌ​ក្នុង​ការ​ប្រឡង​ បេក្ខជន​ត្រូវ​មាន​អាយុ​ចាប់ពី១៦ឆ្នាំ​ឡើង​ទៅ​ ប្រកបដោយ​សុខភាព​ល្អ​ ហើយ​ប្រឡងជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ដំណាក់កាល​ ដើម្បី​បាន​អាហារូបករណ៍​។ ការ​ប្រឡង​ត្រូវ​បាន​ប្រឡង​ទៅលើ​ IQ​ គណិ​ទាក់ទង​សា​កសួរ​ព៌​តមាន​បន្ថែម​ សិស្ស​ និស្សិត​អាច​ធ្វើការ​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល register​@kit.edu.kh​ ឬលេខទូរស័ព្ទ​ ០៧៨​ ៧៧៧​ ៣៨៤​ / ០៧៨​ ៧៧៧​ ៣៤៤​៕

LEAVE A REPLY

Please enter your comment!
Please enter your name here