ដោយ Donald Lee
ហុងកុងៈ ពលរដ្ឋហុងកុងបានផ្ទុះកំហឹងយ៉ាងខ្លំាង ដែលបង្កឱ្យមានអំពើហឹង្សាកាលពីរាត្រីយប់មិញ ប្រតិកម្មតបទៅមេដឹកនាំហុងកុង លោកស្រី Carrie Lam ដែលប្រកាសថាទីក្រុងហុងកុងទាំងមូល នឹងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ដែលចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។
ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានពុះកញ្ជ្រោលពាសពេញទីក្រុង នៅយប់ថ្ងៃសុក្រម្សិលម៉ិញនេះ ដោយបានបង្កជាអគ្គិភ័យដល់អាជីវកម្ម ដែលគាំទ្រក្រុងប៉េកាំងដោយបានគ្រវីស្រាក្រឡុក Molotov ដាក់ប៉ូលិស និងដុតទង់ជាតិចិន។
-->
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានគេបាញ់សម្លាប់ទាំងយប់។
សេចក្តីប្រកាសព័ត៌មានរបស់ប្រតិបត្តិករ ដឹកជញ្ជូនសាធារណៈរបស់ក្រុមហ៊ុន MTR Corporation បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមអ្នកតវ៉ាបានដុតស្ថានីយនានា នៅទូទាំងទីក្រុង ហើយបានដុតបំផ្លាញរថភ្លើងនៅចំណុច ដែលក្រុមអ្នកតវ៉ាប្រមូលផ្តុំ។ សាជីវកម្មគ្មានជំរើសអ្វី ក្រៅពីធ្វើការសម្រេចចិត្តផ្អាកសេវាកម្មបណ្តាញទាំងមូល រួមទាំងរថយន្តធុនធ្ងន់ ធុនស្រាល និងរថយន្ដក្រុង MTR ។
លោកស្រី Lam បានប្រកាសថា ទីក្រុងនេះ នឹងស្ថិតនៅក្រោមច្បាប់គ្រាអាសន្នដែលចាប់ផ្តើមពីថ្ងៃសៅរ៍នេះ ដែលនឹងផ្តល់សិទ្ធិអំណាចដល់ច្បាប់អាជ្ញាសឹក របស់រដ្ឋាភិបាលនៅទូទាំងទឹកទីក្រុង ដើម្បីរក្សាឱ្យបាននូវមានសណ្តាប់ធ្លាប់ល្អឡើងវិញ។
អំណាចច្បាប់ដែលដាក់ចេញនូវភាពបន្ទាន់នេះ បានផ្តល់ដល់លោកស្រី Lam ដើម្បីធ្វើបទបញ្ជាទាំងឡាយណាដែលលោកស្រីគិតថា ក្នុងន័យផលប្រយោជន៍សាធារណៈ ស្របតាមបទបញ្ញត្តិរបស់ទីក្រុងហុងកុង ដែលបញ្ញត្តិតាំងពីឆ្នាំ១៩២២កន្លងមកនេះ៕