ចិន​ទិញ​មាស​ជិត​ ៦​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត

0
ចិន​ទិញ​មាស​ជិត​ ៦ លាន​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត
ចិន​ទិញ​មាស​ជិត​ ៦ លាន​តោន​កាលពី​ខែកញ្ញា​ ខណៈ​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បន្ត

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ធនាគារ​ប្រជាជន​ចិន​ (PBOC​) បាន​ប្រកាស​ថា​ ខ្លួន​បាន​ទិញ​មាស​ចំនួន​ ៥,៩​​តោន​នៅក្នុង​ខែ​ កញ្ញា​ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ និង​បាន​ពឹងផ្អែក​តិចតួច​លើ​ប្រាក់​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ការចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​បាន​ចាប់ផ្តើម​ឡើងវិញ​។

មុន​ខែកញ្ញា​ ធនាគារ​កណ្តាល​ចិន​បាន​បន្ត​ការទិញ​មាស​ ៩៩​ តោន​ចាប់តាំងពី​ខែ​ មករា​ ឆ្នាំនេះ​។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ធនាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​បាន​ទិញ​មាស​ចំនួន​ ៣៧៤,១​ តោន​ក្នុងរយៈពេល​ ៦ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។

ការទិញ​នេះ​កើតឡើង​នៅពេល​ដែល​ធនាគារ​កណ្តាល​ជាច្រើន​បាន​ទិញ​ចំនួន​ ៦៥១.៥​ តោន​កាលពី​ឆ្នាំមុន​ដែល​ជា​ការ​កើនឡើង​ ៧៤​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន​។មាស​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការ​វិនិយោគ​ដែល​មាន​សុវត្ថិភាព​ និង​រក្សា​តម្លៃពិត​ បើ​ប្រៀបធៀប​ទៅ​នឹង​រូបិយប័ណ្ណ​ជាតិ​នៅ​ជុំវិញ​ពិភពលោក​។

តម្លៃ​មាស​បាន​កើនឡើង​ជាលំដាប់​ នៅពេល​ដែល​ធនាគារ​កណ្តាល​បាន​ប្រមូល​ទិញ​មាស​ដើម្បី​ការពារ​សេដ្ឋកិច្ច​ជាតិ​ក្នុងករណី​មាន​វិបត្តិសេដ្ឋកិច្ច​ដែល​ទំនងជា​នឹង​មានផល​ប៉ះពាល់​ជាស​កល​។

តម្លៃ​មាស​សព្វថ្ងៃ​ឡើង​ដល់​ ១ ៥១១​ ដុល្លារ​ក្នុង​មួយ​អោន​ (ឬប្រហែល​ ៣១​ ក្រាម​) ។ក្រុម​អ្នកវិភាគ​បាន​ព្យាករណ៍​ថា​ តម្លៃ​មាស​នឹង​កើនឡើង​ខ្ពស់​រហូតដល់​ ២,០០០​ ដុល្លារ​ក្នុង​មួយ​អោន​នៅ​ឆ្នាំក្រោយ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​។

តំណាង​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​គ្រោង​នឹង​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​មួយផ្សេងទៀត​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ខាងមុខនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here