មហាសេដ្ឋី​ហុងកុង​ជាច្រើន​បាន​និង​កំពុង​ស្វែងរក​ទីកន្លែង​រស់នៅ​ក្នុង​ប្រទេស​អៀរឡង់​

0

ដោយ ​វុត្ថា​

ហុង​កុងៈ​ មហាសេដ្ឋី​មួយចំនួន​នៅក្នុង​ទីក្រុង​ហុងកុង​ កំពុង​ស្វែងរក​កន្លែង​រស់នៅ​ក្នុង​ប្រទេស​អៀរឡង់​ ដោយសារតែ​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅក្នុង​ទីក្រុង​។

កាសែត​ Sunday​ Times​ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា​ មាហា​សេដ្ឋី​ហុងកុង​ប្រមាណ​១០០នាក់​ បាន​ទាក់ទង​ទៅ​ក្រុម​ក្រុមហ៊ុន​ Bartra​ Wealth​ Advisors​ ដែល​ផ្សព្វផ្សាយ​ពី​កម្មវិធី​ វិនិយោគ​ជន​អន្តោប្រវេសន៍​របស់​អៀរឡង់​ទៅកាន់​អ្នក​ដែល​មាន​លុយ​ នៅក្នុង​តំបន់​អាស៊ី​កាលពី៨សប្តាហ៍​មុន​ មុន​ពេល​មានការ​តវ៉ា​ចាប់ផ្តើម​នៅក្នុង​ខែមិថុនា​នៅក្នុង​ទីក្រុង​ហុងកុង​។

កាសែត ​The​ Times​ បាន​និយាយ​ថា​ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ សម្រាប់​កម្មវិធី​ដែល​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ អ្នកដាក់ពាក្យ​សុំ​ត្រូវ​វិនិយោគ​ យ៉ាងហោចណាស់១លាន​អឺ​រ៉ូ​ ស្មើនឹង១​,១ លាន​ដុល្លារ​នៅក្នុង​ប្រទេស​អៀរឡង់​។

ការ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ ដែល​ត្រូវ​បាន​ដកចេញ​នា​ពេលឥឡូវនេះ​ បាន​ក្លាយជា​វិបត្តិ​ធំ​បំផុត​ សម្រាប់​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ លើ​អតីត​អាណានិគម​អង់គ្លេស​ចាប់តាំងពី​បាន​ប្រគល់​ត្រឡប់​ ទៅ​អោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ១៩៩៧​។

ទីក្រុង​ហុងកុង​ ស្ទើ​តែ​នឹង​ត្រូវ​បិទទ្វារ​កាលពី​ថ្ងៃសៅរ៍​ ធនាគារ​ និង​ធុរកិច្ច​នានា​ ត្រូវ​បាន​បិទ​ ហើយ​សេវាកម្ម​ផ្លូវដែក​ត្រូវ​បាន​ផ្អាក​ជាលើកដំបូង​ ក្នុងរយៈពេល​ជាង២០ឆ្នាំ​បន្ទាប់ពី​មាន​បាតុកម្ម​ហិង្សា​កាលពី​ថ្ងៃសុក្រ​កន្លងមក​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here