សង្គ្រាមពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​-ជប៉ុន​រំខាន​ការ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ RCEP​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖​ សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ ជប៉ុន​អាច​នឹង​រំខាន​ដល់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ (RCEP​) ដ៏​ធំ​ដែល​នឹង​រួមបញ្ចូល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ និង​ប្រទេស​មាន​សេដ្ឋកិច្ច​សំ​ខាន់​ៗនៅ​អាស៊ី​ដូចជា​ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ ឥណ្ឌា​ និង​ណូវែល​ហ្សេ​ឡង់​។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​បែប​អឺរ៉ុប​ ដែល​មានឈ្មោះ​ថា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នឹង​ត្រូវ​ពន្លឿន​ឱ្យ​បញ្ចប់​នៅ​ត្រឹម​ឆ្នាំ២០២០បន្ទាប់ពី​ការ​ចរ​ចារ​ចុងក្រោយ​បាន​បញ្ចប់​នៅ​ឆ្នាំនេះ​។

ខណៈ​ការ​ចរ​ចារ​ RCEP​ បាន​រីកចម្រើន​នៅដើម​ឆ្នាំនេះ​ សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​-ជប៉ុន​បាន​មាន​កំ​ដៅ​យ៉ាង​ខ្លាំង​។ ប្រទេស​ទាំងពីរ​បាន​វាយតប់​គ្នា​ទៅវិញទៅមក​តាមរយៈ​ការ​ដាក់​បញ្ជីពាណិជ្ជកម្ម​ខ្មៅ​ ហើយ​ជប៉ុន​បាន​ហាមឃាត់​ និង​ដាក់កម្រិត​លើស​មាស​ធាតុ​សំ​ខាន់​ៗ សម្រាប់​វិស័យ​ផលិត​ទូរស័ព្ទ​ឆ្លាត​របស់​កូរ៉េ​ខាងត្បូង​។

ជនជាតិ​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​ប្រើប្រាស់​ទំនិញ​ទាំងអស់​ របស់​ជប៉ុន​ដែល​ធ្វើ​ឱ្យ​ការ​លក់​រថយន្ត​ជប៉ុន​ធ្លាក់ចុះ​នៅ​ប្រទេស​នេះ​។

ក្រុម​អ្នកវិភាគ​មិន​ប្រាកដ​ថា​ តើ​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ និង​តូក្យូ​នឹងអាច​ផ្សះផ្សា​ភាព​ខុសគ្នា​នៃ​ប្រវត្តិសាស្ត្រ​ និង​បញ្ចូល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុងឆ្នាំ​នេះ​បានទេ​។

មន្ត្រី​អាស៊ាន​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ កិច្ច​ព្រមព្រៀង​នេះ​នៅតែ​អាច​ដោះស្រាយ​បាន​ ទោះបីជា​មាន​មនុស្ស​តិចណាស់​ជឿជាក់​ថា​ វា​នឹង​ស្រដៀងនឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាម​តំបន់​របស់​សហភាព​អឺរ៉ុប​ ដែល​នឹង​គ្រប​ដណ្តប់​ប្រជាជន​ចំនួន​ពាក់កណ្តាល​នៃ​ប្រជាជន​ពិភពលោក​ និង​រួមបញ្ចូល​ច្រើនជាង៣០ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ដូចដែល​បាន​គ្រោងទុក​ពីមុន​។

អគ្គលេខាធិការ​អាស៊ាន​លោក​ Lim​ Jock​ Hoi​ បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​អាស៊ាន​មួយ​នៅ​ប្រទេស​ថៃ​ថា​ “នេះ​គឺជា​ឆ្នាំទី៧នៃ​ការចរចា​ ហើយ​ខ្ញុំ​ចង់​ឃើញ​វា​បញ្ចប់​”។

លោក​បាន​បន្ថែម​ថា​ “សំខាន់​ជាង​នេះ​ទៅទៀត​ ក្នុង​ន័យ​ប្រឆាំង​នឹង​ស្ថានភាព​តានតឹង​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ និង​ភាព​មិន​ប្រាកដប្រជា​នៅក្នុង​ទីផ្សារ​ពិភពលោក​ អាស៊ាន​បាន​ប្តេជ្ញា​ថា​ នឹង​សម្រេច​វា​ឱ្យ​ខាន​តែ​បាន​ ទោះបី​មាន​បញ្ហា​នាទី​ចុងក្រោយ​ ដែល​ត្រូវ​បាន​លើកឡើង​ដោយ​សមាជិក​មួយចំនួន​ក៏ដោយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here