ចំណេះដឹង​! តើ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​មាន​សារៈសំខាន់​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​បានការ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដីធ្លី​ និង​ពង្រាង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ការអភិវឌ្ឍន៍​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​។

ប្លង់​គោល​ ឬប្លង់​គោល​ប្រើប្រាស់​ដី​ ( Master​ Plan​) : ជា​ផែន​កំណត់​អំ​ពី​ចង្ខុ​វិស័យ​ និង​យុទ្ធ​សាស្រ្ត​រួម​ សម្រាប់​ការ​អភិវឌ្ឍ​រូប​វ័ន្ត​ និង​កំណត់​អំពី​ប្រភេទ​ប្រើប្រាស់​ដី​ ព្រមទាំង​បង្ហាញ​អំពី​ទម្រង់​ទីក្រុង​ បណ្តាញ​ហេ​ដ្ឋា​រចនា​សម្ព័ទ្ធ​ទីក្រុង​ គមនាគមន៍​សំ​ខាន់​ៗនៃ​ទីក្រុង​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​។

ប្លង់​គោល​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​គម្រោង​អភិវឌ្ឍន៍​ ទីក្រុង​តាមលំដាប់​អាទិភាព​សម្រាប់​រយៈពេល​ខ្លី​ មធ្យម​ និង​រយៈពេល​វែង​។ ប្លង់​ប្រើប្រាស់​ដីធ្លី​ ( Land​ Use​ Plan​): ជា​ផែនការ​លម្អិត​ចេញពី​ប្លង់​គោល​ កំណត់​អំពី​ប្រភេទ​ដី​ និង​តំបន់​នៃ​ការប្រើ​ប្រាស់​ដី​នី​មួយ​ៗ។ កំណត់​អំពី​បទប្បញ្ញត្តិ​នៃ​ការប្រើ​ប្រាស់​ដី​ ការ​អភិវឌ្ឍ​ ការ​អភិរក្ស​ និង​បទ​ប្ប​ញ្ញ​តិ្ត​សាងសង់​ក្នុង​តំបន់​នី​មួយ​ៗ ព្រមទាំង​កំណត់​អំពី​បណ្តាញ​គមនាគមន៍​ និង​ការ​ធ្វើស​មហ​រណកម្ម​។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ ការ​ដាក់អោយ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​ របស់​រដ្ឋាភិបាល​ ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣៥ ក្នុង​គោលបំណង​ដូចជា​ ទី១​ តម្រង់​ទិសដៅ​ប្រើប្រាស់​ដីធ្លី​ និង​ធានា​តម្លៃ​សក្តា​នុ​ពល​ ដែល​មាន​ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ចិរភាព​ និង​សមធម៌​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច​ ការធានា​សន្តិសុខ​ស្បៀង​សោភណភាព​ និង​គុណភាព​បរិស្ថាន​។

ទី២​ ម្រ​ង់​ទិស​នៃ​ការ​អភិវឌ្ឍ​ដោយ​តុល្យភាព​ សមភាព​ និង​ភាព​ស៊ីចង្វាក់​គ្នា​ រវាង​រាជធានី​ ទីក្រុង​តូច​បន្ទាប់​ ខេត្ត​របស់​ប្រទេស​ និង​ទីក្រុង​ប្រទេស​នានា​។ ទី៣​ ធានា​ការ​លើកស្ទួយ​អត្តសញ្ញាណ​រាជធានី​ភ្នំពេញ​ ដើម្បី​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ប្រកួតប្រជែង​ជាមួយ​ទីក្រុង​នានា​ក្នុង​តំបន់​ សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​បរិបទ​ ដែល​ផ្តល់​នូវ​លទ្ធភាព​ធំជាង​មុន​ ទាំង​លើ​ផ្នែក​បច្ចេកទេស​ និង​ផ្នែក​ហរិ​ញ្ញ​វត្ថុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here