ដោយ ម៉ាណេត
ភ្នំពេញៈ ប្រតិបត្តិករកាស៊ីណូកម្ពុជា NagaCorp បានឱ្យដឹងថា តួលេខបឋមបង្ហាញថាបរិវេណកាស៊ីណូណាហ្គាវើលរបស់ខ្លួន នៅរាជធានីភ្នំពេញបានកត់ត្រាចំណូលពីការលេងល្បែងសរុប (GGR) ជិត ១,២៩ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០១៩។
ចំណូលនេះតំណាងឱ្យការកើនឡើង ២០.២ភាគរយ នៃក្រុមហ៊ុនចុះបញ្ជីនៅទីក្រុងហុងកុង បើធៀបនឹងរយៈពេលដូចគ្នាមុនឆ្នាំមុន។
ក្រុមហ៊ុន NagaCorp បានបន្ថែមទៀតថា ខ្លួនបានកត់ត្រាចំណូលសុទ្ធនៃការលេងល្បែងចំនួន ៦១៦,៣លានដុល្លារ សម្រាប់រយៈពេល៩ខែ កើនឡើង ២៨,៥ ភាគរយបើធៀបនឹងឆ្នាំចាស់។
ក្រុមហ៊ុនមានអាជ្ញាប័ណ្ណផ្តាច់មុខ ក្នុងការបើកកាស៊ីណូនៅភ្នំពេញនិងតំបន់ជុំវិញ។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការ ជាមួយអចលនទ្រព្យណាហ្គាវើល ដែលឥឡូវត្រូវបានគេហៅថាណាហ្គាវើល ដែលបានបើកនៅខែធ្នូ ឆ្នាំ ២០០៦ ។ ឥឡូវគម្រោងភ្ជាប់ទៅណាហ្គា២ជាការពង្រីកមួយ ដែលបានបើកនៅខែ វិច្ឆិកា ឆ្នាំ ២០១៧។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សប្តាហ៍មុនក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា “លទ្ធផលហិរញ្ញវត្ថុរយៈពេល៩ ខែគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ បង្ហាញថា ក្រុមហ៊ុននេះបន្តដំណើរនៃការរីកចម្រើន”។

“The financial ក្រុមហ៊ុនបានឱ្យដឹងថា ការទិញតុនៅតាមទីផ្សារ បានកើនឡើង ៣៧,៩ភាគរយ ដល់១,២២ពាន់លានដុល្លារ ក្នុងអំឡុងពេលនេះ ខណៈវិក្កយបត្រសម្រាប់ម៉ាស៊ីនហ្គេមអេឡិចត្រូនិក បានកើនឡើង២៧,៩ ភាគរយ ស្មើនឹង
២,០៥ពាន់លានដុល្លារ៕






