ក្រុមហ៊ុន​ដ៏​ធំ​របស់​តៃវ៉ាន់​នឹង​ដាក់​ដំណើរការ​សេវាកម្ម​ដឹកជញ្ជូន​តភ្ជាប់​កម្ពុជា​ ចិន​ និង​វៀតណាម

0

​ដោយ​ ម៉ា​ណេត

​តៃវ៉ាន់​៖ ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​កោះ​តៃវ៉ាន់​ Yang​ Ming​ Marine​ Corporation​ បាន​ប្រកាស​បើក​ដំណើរការ​សេវាកម្ម​ចិន​ វៀតណាម​ និង​កម្ពុជា​ (CVK​) ដោយមាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃទី​ ២១​ ខែតុលា​ឆ្នាំ​ ២០១៩​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ បានឱ្យ​ដឹង​ថា​ “យើង​កំពុង​ដាក់ឲ្យ​ដំណើរការ​សេវាកម្ម​នេះ​ទាក់ទង​នឹង​បរិមាណ​ទំនិញ​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​នៃ​ប្រទេស​ចិន​ វៀតណាម​ និង​កម្ពុជា​”។

ការ​ផ្លាស់​ប្តូរ​កំពង់ផែ​នៃ​សេវាកម្ម​ CVK​ គឺ​មា​ននីង​បូ​ សៀងហៃ​ សៃ​ម៉ាន​ ដា​ណាង​ ហូជីមិញ​ ព្រះសីហនុ​ ហូ​ជី​មីញ​ហុងកុង​ និ​ងនីង​បូ​។ នេះ​គឺជា​សេវាកម្ម​ដំបូង​របស់​ក្រុមហ៊ុន​ Yang​ Ming​ ដែល​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កំពង់ផែ​ចិន​ ដា​ណាង​ និង​ក្រុង​ព្រះសីហនុ​។

ការ​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​ CVK​ នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​ឆ្លងកាត់​ និង​ផ្តល់​នូវ​សេវា​ដឹកជញ្ជូន​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​រវាង​ចិន​ វៀតណាម​ និង​កម្ពុជា​។ ក្រៅពី​បណ្តាញ​សេវា​កម្ម​អ៊ី​នត្រា​-អាស៊ី​នា​ពេល​បច្ចុប្បន្ន​ដែល​មាន​សេវាកម្ម​ចំនួន​ ៤៥​ នោះ​ ក្រុមហ៊ុន​ Yang​ Ming​ នៅតែ​បន្ត​ពង្រឹង​ការ​គ្រប​ដណ្តប់​របស់​ខ្លួន​នៅក្នុង​តំបន់​។

ជាមួយនឹង​សេវាកម្ម​ថ្មី​ ​ក្រុមហ៊ុន​ Yang​ Ming​ នឹង​ផ្តល់​ជូន​អតិថិជន​នូវ​បណ្តាញ​សេវាកម្ម​ទូទាំង​ពិភពលោក​ដែល​កាន់តែ​ប្រសើរ​និង​ទូលំទូលាយ​ជាង​មុន​។

LEAVE A REPLY

Please enter your comment!
Please enter your name here