ដោយ វុត្ថា
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្នីសីទសារព័ត៌មានស្តីពី “សក្តានុពលវិនិយោគនៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ស្អែកនេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី ៩ ខែ តុលាឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា សន្និសីទនេះគឺមានទិសដៅ និងគោលបំណងដើម្បីបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការរីកលូតលាស់ ការវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាការទាក់ទាញវិនិយោគបន្ថែមទៀត ដោយសារតែកម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើគ្រប់វិស័យ។
ចំណុចសំខាន់ៗដែលត្រូវលើកឡើងរួមមាន៖
-ទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ឆមាសទី ២ ឆ្នាំ ២០១៩។
-ទំហំទឹកប្រាក់នៃការវិនិយោគនៃបណ្តាប្រទេសនានានៅកម្ពុជា គិតចាប់ពីឆ្នាំ ២០១៦មក។
-ទំហំនៃការវិនិយោគិនចិន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ។
-សក្តានុពលរបស់កម្ពុជាសម្រាប់វិនិយោគគិនជាតិ អន្តរជាតិ។
បើតាមសេចក្តីជូនដំណឹងដដែលបញ្ជាក់ថា វាគ្មិនដែលនឹងអញ្ជើញចូលរួម គឺ៖ លោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕






