ការ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ដា​ណាង​ ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​តុលា​នេះ

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ផ្លូវ​ហោះហើរ​ថ្មី​ពី​ភ្នំពេញ​ទៅ​ដា​ណាង​នៅ​កណ្តាល​ប្រទេស​វៀតណាម​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៧​ ខែតុលា​នេះ​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេម​បូ​ឌា​អង្គរ​អ៊ែ​រនឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ផ្លូវ​ហោះហើរ​នេះ​។ ចំណែក​ សំបុត្រ​មួយ​ផ្លូវត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ៨៤​ ដុល្លារ​ដោយ​មិនរាប់​បញ្ចូល​ពន្ធ​ ឬថ្លៃ​ផ្សេង​ៗ។ នេះ​បើ​យោង​តាម​ គេហទំព័រ​ខេម​បូ​ឌា​អង្គរ​អ៊ែ​រកា​លពី​ថ្ងៃ​ ពុធ​។

ជើងហោះហើរ​ត្រង់​នឹង​តភ្ជាប់​អ្នកដំណើរ​ទៅកាន់​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​យូ​ណេស្កូ​ដែល​មានឈ្មោះ​ថា​ Hue​ និង​ Hoi​ An​ នៅ​តំបន់​កណ្តាល​នៅ​វៀតណាម​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​បាន​និង​កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​វៀតណាម​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ឆ្លងកាត់​ព្រំដែន​រវាង​សម្ព័ន្ធ​មិត្ត​ទាំងពីរ​។

សម្ដេច​តេជោ​ មានប្រសាសន៍​ថា​ ចំពោះ​វិស័យ​ទេសចរណ៍​វិញ​ វៀតណាម​ឈរ​នៅ​លំដាប់​លេខរៀង​ទី២នៅ​ឆ្នាំ២០១៧​ និង២០១៨​។ ក្នុងរយៈពេល៧ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​មក​កម្ពុជា​ មាន​ចំនួន​ប្រមាណ​ជាង៤៧​ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​ជា៤,៦​% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​កន្លងទៅ​។

សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “ចំនួន​ភ្ញៀវ​ទេសចរ​ប្រទេស​ទាំងពីរ​ រំពឹង​ថា​នឹង​មាន​កំណើន​បន្ថែម​ទៀត​តាមរយៈ​ការ​ពន្លឿន​សកម្មភាព​ផ្សព្វផ្សាយ​ និង​ការ​បង្កើន​ការ​តភ្ជាប់​ក្នុងចំណោម​គោលដៅ​និង​ផលិតផល​ទេសចរណ៍​ ជាក់ស្ដែង​ជើងហោះហើរ​ត្រង់​ ភ្នំពេញ​-ដា​ណាំង​ និង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​បន្ថែម​លើ​ជើងហោះហើរ​កម្ពុជា​វៀតណាម​ដែល​មានស្រាប់​ចំនួន១១២ជើង​ក្នុង​មួយ​សប្តាហ៍​”។

លោក​ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​ធ្វើ​ផែនការ​សាធារណៈ​ដើម្បី​ទាក់ទាញ​ជនជាតិ​វៀតណាម​យ៉ាងហោចណាស់​មួយ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​មក​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here