ដោយ Donald Lee
ភ្នំពេញៈ តំណាងពាណិជ្ជកម្មអាមេរិក និងចិនបានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភាពតានតឹងកើនឡើងជាង៨សប្តាហ៍ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោក។
ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin បានជួបគ្នានៅទីក្រុងរដ្ឋធានីអាមេរិក ដើម្បីបង្ហាញពីភាពខុសគ្នាខាងពាណិជ្ជកម្ម និងព្យាយាមឈានដល់ការសម្របសម្រួលមួយ មុនពេលដំឡើងពន្ធគយ ដែលបានគ្រោងទុកដែលនឹងបង្កើនពន្ធលើការនាំចូលរបស់ចិនរហូតដល់៣០ភាគរយ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងនៅក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំថា “យើងមានការចរចារល្អណាស់ជាមួយចិន”។
ការព្យាករណ៍ពាណិជ្ជកម្ម មានភាពជូរចត់ឡើងវិញនៅសប្តាហ៍នេះ បន្ទាប់ពីលោក Trump បានរឹតត្បិតទិដ្ឋាការរបស់មន្រ្តីរដ្ឋាភិបាលចិន ដោយដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃអង្គភាពចិនចំនួន២៨ថ្ងៃ មុនពេលការចរចាពាណិជ្ជកម្ម។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានឱ្យដឹងថា ការរឹតត្បិតទិដ្ឋាកា និងការចុះបញ្ជីខ្មៅក្រុមហ៊ុន គឺដោយសារតែការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលចិន៕






