ដោយ Donald Lee
ជប៉ុនៈ អាជ្ញាធរជប៉ុនបានលុបចោលរាល់ជើងហោះហើរក្នុងស្រុក និងមធ្យោបាយធ្វើដំណើរសាធារណៈ ខណៈព្យុះទីហ្វុងដ៏ខ្លាំងបំផុតក្នុងរយៈពេល ៦០ឆ្នាំ នឹងកើតឡើងនៅប្រទេសប្រជុំកោះនេះនៅថ្ងៃសុក្រនេះ។
ព្យុះដែលមានឈ្មោះ Hagibis នឹងកើតឡើងតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ បន្ទាប់ពីព្យុះទីហ្វុងបានបោកបក់ ប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅទីក្រុងតូក្យូ ហើយបានធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិត នៅក្នុងភាពងងឹតបន្ទាប់ពីការដាច់ចរន្តអគ្គិសនី។
-->
អាជ្ញាធរកំពុងព្រមានប្រជាជនអំពីទឹកជំនន់ ការរអិលបាក់ដី និងការកើនឡើងព្យុះដែលបណ្តាលមកពីខ្យល់បក់ ២៥២គីឡូ ម៉ែត្រក្នុងមួយម៉ោង។ អាជ្ញាធរបានលុបចោលការប្រកួតបាល់ឱប ការប្រកួតបាល់ទាត់ពិភពលោក និងអាចផ្លាស់ប្តូរកាលវិភាគនៃការប្រកួត Formula 1 Japanese Grand Prix នៅចុងសប្តាហ៍នេះ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងថា “វាមានលទ្ធភាពនៃកើតឡើងព្យុះទីហ្វុងដែលមានឥទ្ធិពលខ្លាំង នឹងធ្វើឱ្យមានការបាក់ដីនៅតំបន់តូកៃ ឬតំបន់កានតូនៅថ្ងៃស្អែក”។
ទីភ្នាក់ងារឧតុនិយមបានបញ្ជាក់ថា ព្យុះទីហ្វុង Hagibis ប្រហាក់ប្រហែលនឹងព្យុះទីហ្វុងដែលបានបោកបក់កណ្តាលប្រទេសជប៉ុន និងសម្លាប់មនុស្ស ១២០០នាក់។
ក្រុមហ៊ុនអាកាសចរណ៍ ANA បានលុបចោលជើងហោះហើរទាំងអស់ របស់ពួកគេពីព្រលានយន្តហោះទីក្រុងតូក្យូ៕