ដោយ Donald Lee
ភ្នំពេញ៖ ធនាគារកណ្តាលកូរ៉េនឹងទម្លាក់ការប្រាក់ទាបដល់ ១,២៥ ភាគរយដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេដែលត្រូវបានរង្គោះរង្គើដោយអត្រាគ្មានការងារធ្វើខ្ពស់ សង្គ្រាមពាណិជ្ជកម្មជាមួយជប៉ុន និងផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
តាមរយៈការទម្លាក់អត្រាការប្រាក់ ធនាគារកណ្តាលនេះគ្រោងនឹងជំរុញធនាគារពាណិជ្ជកម្មឱ្យផ្តល់ប្រាក់កម្ចីក្នុងអត្រាទាប និងជំរុញឱ្យខ្ចីកាន់តែច្រើនដើម្បីបង្កើនចរាចរប្រាក់នៅក្នុងសេដ្ឋកិច្ច។ ធនាគារកណ្ដាលបានចេញផ្សាយទិន្នន័យដែលបង្ហាញថា រូបិយប័ណ្ណមានតម្លៃ ២,៩ ទ្រីលានដុល្លារកំពុងចរាចរនៅចុងខែ សីហាដែលកើនឡើង ៦,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការកើនឡើងនេះបានកើតឡើង បន្ទាប់ពីធនាគារកណ្ដាលបានកាត់បន្ថយអត្រាការប្រាក់កាលពីខែ កក្កដា ជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំមកត្រឹម ១,៥ ភាគរយ។មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុកឆ្នាំ ២០១៩ របស់កូរ៉េខាងត្បូងមកត្រឹម ២ ភាគរយពីកំណើន ២,៦ ភាគរយ។
ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២០ ក៏ត្រូវបានទម្លាក់ពី ២,៨ ភាគរយដល់ ២,២ ភាគរយផងដែរ៕






