ដោយ ប៊ី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងត្បូងកំពុងយកចិត្តទុកដាក់កាន់តែខ្លាំង ក្នុងការពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានក្រោមគោលនយោបាយថ្មី ឆ្ពោះមកភាគខាងត្បូងរបស់ខ្លួន ខណៈប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសចំនួនពីរ ជាមួយមេដឹកនាំអាស៊ាននៅខែក្រោយ។ នេះបើយោងតាមការសែតបាងកកប៉ុស្តិ៍ចុះផ្សាយនេះថ្ងៃនេះ។
លោក Koo Hong-seok អគ្គនាយកនៃនាយកដ្ឋានអាស៊ាន និងកិច្ចការអាស៊ីអាគ្នេយ៍ ភ្ជាប់ជាមួយក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូងមានគោលនយោបាយ ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអាស៊ានដើម្បីលើកកម្ពស់ឧស្សាហកម្ម និងជំនួយមនុស្សធម៌ និងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ។
-->
លោកបន្តថា “ទោះយ៉ាងណា កូរ៉េខាងត្បូងមិនទាន់មានផែនការណាមួយ សម្រាប់សមយុទ្ធយោធារួមគ្នាជាមួយប្លុកអាស៊ាននៅឡើយទេ”។
លោកបានបន្ថែមថា កូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងប៊ូសាននៅថ្ងៃទី២៥ និង២៦ ខែ វិច្ឆិកា ដើម្បីប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេស និងតំបន់។ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ទីក្រុងប៊ូសាន ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ- សាធារណរដ្ឋកូរ៉េដែលបានចូលរួមសម្ភោធដោយមានការចូលរួម ពីមេដឹកនាំនៃបណ្តាប្រទេសទន្លេមេគង្គ ឡាវ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងថៃផងដែរ។
លោក Koo Hong-seok បាននិយាយថា លោកនាយករដ្ឋមន្រ្តីប្រាយុធ ចានអូចា ក្នុងឋានៈជាប្រធានអាស៊ានបច្ចុប្បន្ន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ នៅថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។
លោក Park So-Yeon អគ្គនាយកផ្នែកការិយាល័យរៀបចំពិធី និងការិយាល័យរៀបចំពិធីការបាននិយាយថា អ្នកចូលរួមជាង១ម៉ឺននាក់ រួមទាំងមេដឹកនាំ និងគណៈប្រតិភូអាស៊ាន សាធារណៈ និងធុរកិច្ចត្រូវបានរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត។
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូលនេះ ប៉ុន្តែការចូលរួមរបស់លោកមិនត្រូវបានបញ្ជាក់ទេ៕