ដោយៈ រ៉ាណេត
ភ្នំពេញៈ មនុស្សគ្រប់រូបសុទ្ធតែមានក្ដីប្រាថ្នា ចង់រស់នៅប្រកបដោយភាពសុខស្រួល មានភាពកក់ក្ដៅ ព្រមគ្នាមួយនឹងសុវត្តិភាពផ្នែកហិរញ្ញវត្ថុផងដែរ ប៉ុន្តែក្ដីប្រាថ្នាមួយនេះហាក់ពិបាកក្នុងការសម្រេចបានណាស់។
លោកង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យផងដែរនោះបានលើកឡើងថា សុវត្ថិភាពហិរញ្ញវត្ថុ អាចកើតមានបានដរាបណាអ្នកចេះអាចមានលទ្ធភាពក្នុងការគ្រប់គ្រងឱកាស ជាពិសេសមានភាពអំណត់ និងចំណេះដឹងពីផ្នែកហិរញ្ញវត្ថុជាមុនសិន។
-->
លោកបានបញ្ជាក់ថា “សំរាប់អ្នកមានចំណេះដឹងហិរញ្ញវត្ថុ គ្រាន់តែអត់ញុំាកាហ្វេ១ថ្ងៃ១កែវ ហើយសន្សំប្រាក់ ដើម្បីវិនិយោគក៏អាចមានភាពជោគជ័យ ផ្នែកហិរញ្ញវត្ថុបានដែរ”។ លោកបន្តទៀតថា “ប្រសិនបើអ្នកសន្សំប្រាក់២ដុល្លារកន្លះ សំរាប់កាហ្វេ១កែវជារៀងរាល់ថ្ងៃ ក្នុង១ឆ្នាំអ្នកអាចសន្សំបាន៩១២,៥ដុល្លារ ហើយបើអ្នកសន្សំបែបនេះជារៀងរាល់ថ្ងៃ និងយកប្រាក់ទៅវិនិយោគជារៀងរាល់ឆ្នាំម្តង ជាមួយនឹងផលចំណេញផ្គូបប្រចាំឆ្នាំ១៥ ភាគរយ នោះអ្នកនឹងទទួលបាន”។
លោកបានលើកជាអនុសាសន៍មួយចំនួនមកបញ្ជាក់ដូចជា ទី១ សំរាប់អ្នកមានអាយុ២០ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង៤០ម៉ឺនដុល្លាអាមេរិក។ ទី២ សំរាប់អ្នកមានអាយុ២៥ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង១៩ម៉ឺនដុល្លាអាមេរិក។ ទី៣ សំរាប់អ្នកមានអាយុ៣០ឆ្នាំ ដល់ពេលអ្នកមានអាយុ៥០ឆ្នាំ អ្នកនឹងមានប្រាក់សរុបជាង៩ម៉ឺនដុល្លាអាមេរិក។
ប្រសិនបើអ្នកជាអ្នកវិនិយោគពិតប្រាកដ ឱកាសនៃការវិនិយោគដែលទទួលបានផលចំណេញផ្គួបប្រចាំឆ្នាំ១៥ភាគរយ មិនលំបាករកនោះទេ៕