ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជួន GDEx ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីគ្រោងនឹងមើលលទ្ធភាពវិនិយោគក្នុងវិស័យដឹកជញ្ជួននៅកម្ពុជា និងបណ្តាប្រទេសអាស៊ានផ្សេងទៀត ខណៈក្រុមហ៊ុនមើលឃើញពីសក្តានុពល និងឱកាសវិនិយោគក្នុងប្រទេសទាំងនេះ។
ក្រុមហ៊ុននេះបានឱ្យដឹងថា “ក្រុមហ៊ុន GDEx នឹងមើលពីលលទ្ធភាពក្នុងចូលទៅក្នុងបណ្តាប្រទេសអាស៊ានផ្សេងទៀតដូចជា វៀតណាម និងកម្ពុជា ដែលមានបណ្តាញចែកចាយ និងសេវាកម្មលក់រាយខ្លាំង និងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ និកទំនងជានឹងជំរុញកំណើនតម្រូវការសម្រាប់ទំនិញដឹកទំនិញតាមផ្លូវអាកាស និងភស្ដុភារដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសសេវាកម្មដឹកជញ្ជូនចុងក្រោយ។
-->
ថ្មីៗនេះ ក្រុមហ៊ុន GDEx បានជាវភាគហ៊ុនចំនួន៤៤.៥៦ភាគរយ នៃក្រុមហ៊ុនឥណ្ឌូនេស៊ី SAP Express ដែលផ្តល់ជូនជាសាធារណៈក្នុងតម្លៃ ២៥,៨ លានរីងហ្គីត។
ក្រុមហ៊ុនបានឱ្យដឹងថា “យើងជឿជាក់ថា ឥណ្ឌូនេស៊ីផ្តល់នូវឱកាសរីកចម្រើនយ៉ាងធំធេងសម្រាប់អាជីវកម្ម ដោយមានការគាំទ្រពីកំណើនពាណិជ្ជកម្មអេឡិចត្រូនិច ក៏ដូចជាអាជីវកម្មធម្មតា”។
ក្រុមហ៊ុន បានបន្តថា “ការបន្តភាពជាដៃគូរបស់ក្រុមហ៊ុន ជាមួយក្រុមហ៊ុន SAP Express នឹងជួយឱ្យក្រុមហ៊ុនផ្តល់ដំបូន្មាន និងការគាំទ្រក៏ដូចជាការផ្ទេរចំណេះដឹងរវាងក្រុមហ៊ុនទាំងពីរ”។
ក្រុមហ៊ុន SAP Express ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សាកាតា ផ្តល់ជូនសេវាកម្មយ៉ាងសំខាន់ នៅក្នុងផ្នែកដឹកជញ្ជូនរហ័ស ក៏ដូចជាការដឹកជញ្ជូនការចែកចាយ និងឃ្លាំង៕